មើលហើយស្លុតចិត្តណាស់! ក្មេងប្រុសក្មេងស្រីស្រលាញ់គ្នា ៣ ឆ្នាំ ត្រូវឪពុកម្តាយខាងស្រីទាញពង្រាត់ស្រស់ៗ ហើយពេលនេះខាងប្រុសបែជាត្រូវឃុំខ្លួន ដោយសារតែ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន AK NEWS TV បានឲ្យដឹងថា: បើយោងតាមការរៀបរាប់ពីឪពុម្តាយខាងកូនប្រុសនិងសាច់ញាតិបានឲ្យដឹងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯផ្ទះរបស់គាត់ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ក្នុងកំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០ថ្មីៗនេះហេតុការណ៍ចំនួន៣លើក គឺលើកទី១ភាគីកូនស្រីបានមកផ្ទះរបស់គាត់ពេលឃើញដូច្នេះ ពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិ តែក៏ត្រូវម្តាយឪពុកខាងកូនស្រីអូសកូនរបស់ពួកគេយកទៅផ្ទះវិញបាត់ទៅ លុះរំលងប្រហែលជា១សប្តាហ៍ កូនស្រីក៏មកផ្ទះគាត់មកជួបកូនប្រុសរបស់គាត់ទៀត។

ពេលឃើញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិម្តងទៀតដើម្បីឲ្យគាត់ជួយដឹងឮ និងជួយរកដំណោះស្រាយ ហើយពួកគាត់បានឲ្យកូនទាំងពីរនាក់ទៅផ្ទះមេភូមិ លោកមេភូមិក៏សាកសួរដំណើរដើមទង ដោយគូស្នេហ៍ទាំងពីរនាក់បានបរិយ៉ាយជម្រាបទៅលោកមេភូមិ

ថាពួកគេស្រលាញ់គ្នារយ:ពេលបីឆ្នាំមកហើយ គឺតាំងពីពួកគេរៀននៅអនុវិទ្យាល័យ ដោយស្ម័គ្រស្មោះគ្មានអ្នកណាបង្ខិតបង្ខំឡ;យ លោកមេភូមិក៏បានធ្វើកំណត់ហេតុទុក និងជម្រាបទៅលោកមេឃុំមួយជំហ៊ានផងដែរ លោកមេភូមិបានឲ្យយោបល់ឲ្យឪពុកម្តាយកូនប្រុសចូលស្តីដណ្តឺងតាមប្រពៃណី រីឯខាងគ្រួសារកូនស្រីបានហៅទូរស័ព្ទមកពួកគាត់ទាំងយប់ឲ្យចូលស្តីដណ្តឹងថែមទៀតផង។

បន្ទាប់ពួកគាត់ក៍បាននាំមេបាចាស់ទុំទៅស្តីដណ្តឺងដោយនិយាយព្រមព្រាងគ្នាយកថ្លៃបណ្តាការចំនួន៣០០ដុល្លារ ឲ្យខាងប្រុសចំនួន៣តុ គិតថាដល់ចេញវស្សារួចវៀបចំពិធី លុះដល់កូនស្រីមកផ្ទះខាងប្រុសលើកទី៣ ក្នុងកំឡុងពេលជិតថ្ងៃភ្ជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុកខាងកូនស្រី គឺលោក គួន វិទ្ធី ដែលមានមុខងារជាប៉ូលីសផងបាននាំប៉ូលីសក្រសួងមហាផ្ទៃមកនាំកូនទាំងពីរនាក់ដែលកំពុងតែនៅផ្ទះខាងប្រុសដោយប៉ូលីសប្រាប់ថា ទៅបំភ្លឺនៅស្រុក ក្រោយមកក៍បញ្ញូនដល់តុលាការខេត្តកណ្តាលទាំង២នាក់។

បន្ទាប់មកឪពុកម្តាយខាងកូនស្រីបានអូសពង្រាត់កូនស្រីយកទៅបាត់ រីឯកូនប្រុសដេកគុក ដោយកាលចូលដណ្តឹងថាកូនស្រីអាយុ១៦ឆ្នាំតែពេលនេះហេតុផលកូនស្រីមានអាយុ១៤ឆ្នាំ។ ជុំវិញករណីខាងលើកនេះឪពុកម្តាយ និងសាច់ញាតិនិងអ្នកជិតខាងខាងកូនប្រុសទទូចស្នើដល់ថ្នាក់ដឹកនាំជួយអន្តាគមន៍ ជាពិសេសតុលាការខេត្តកណ្តាលមេត្តាដោះលែងកូនរបស់ពួកគាត់វិញជាបន្ទាន់ព្រោះកូនប្រុសពួកគាត់មានជម្ងឺប្រចាំកាយទៀតផង៕

Related posts

Leave a Comment