ធ្លាប់ជាមិត្តនៅក្រុមចម្រៀងរួមគ្នា ពេលនេះតារាស្រី ៤ ដួងនេះបែរមកជួបវាសនាដូចគ្នាទៀត


កន្លងមកមហាជនអ្នកគាំទ្រដឹងរួមហើយថាតារាស្រី ៤ ដួងមាន ទូច ស្រីលក្ខណ៍ ឡោម លក្ខិណា និង ឆៃលី ដាឡែន គឺជាសមាជិកក្នុងក្រុមចម្រៀង រៃមាស រួមគ្នា ជាមួយនឹងតារាស្រីល្បីៗមួយចំនួនទៀត ដូចជា ឈួន ស្រីម៉ៅ អ៊ិត ស្រីពីន សម ម៉ាណា ឈួន សុវណ្ណឆៃ និង តារាស្រីមួយចំនួនទៀត ជាដើម ។

យ៉ាងណាមិញមកទល់បច្ចុប្បន្ន ក្រុមចម្រៀងនារីនេះនៅលស់តែឈ្មោះក្នុងសិល្បៈតែប៉ុណ្ណោះ និង សមាជិកក្នុងក្រុមមួយចំនួនបានបែកខ្ញែកគ្នាទៅចាប់អាជីពផ្សេងៗ និង ខ្លះក៏សាងគ្រួសាររៀងៗខ្លួនដែរ ជាក់ស្តែងដូចជា ទូច ស្រីលក្ខណ៍ ឡោម លក្ខិណា ឆៃលី ដាឡែន កែវ ពេជ្រពិសី អ៊ិត ស្រីពីន ជាដើម ប៉ុន្តែគួរឱ្យស្តាយក្នុងចំណោមតារាស្រីនៃក្រុមចម្រៀងនេះដែលបានសាងគ្រួសារ មានមួយតារាស្រីខ្លះបានភប់ប្រសព្វនឹងស្នេហ៍មិនសមប្រកប ដោយបានបែកបាក់ប្តី បន្សល់ទុកនូវឈ្មោះជាស្រីមេម៉ាយ ។ តើមានតារាស្រីណាខ្លះក្នុងក្រុមចម្រៀងរៃមាស ដែលកំពុងស្ពាយឈ្មោះជាស្ត្រីមេម៉ាយ ?

១-ទូច ស្រីលក្ខណ៍
បន្ទាប់ពីសាងគ្រួសារនឹងបុរសជនជាតិណ័រវេសរួចមក មហាជនតែកត់សម្គាល់ឃើញថា នាងរស់នៅយ៉ាងមានសុភមង្គល ដោយទទួលបានចំណងដៃកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ ប៉ុន្តែគួរឱ្យសោកស្តាយមិនយូរប៉ុន្មានដោយនៅថ្មីៗនេះ តារាស្រីសម្បូរភាពក្រមិចក្រមើមនេះបានសារភាពថាខ្លួនជាស្រីមេម៉ាហើយ បន្ទាប់ណីបានបែកបាក់ស្វាមីជាជនជាតិណ៍រវេសនោះ ។២-ឆៃលី ដាឡែន
ឆៃលី ដាឡែន ក៏កំពុងតែវេចស្ពាយឈ្មោះជាស្រីមេម៉ាយដែរ បន្ទាប់ពីនាងបានលែងលះស្វាមីដែលមានវ័យក្មេងជានាងកាលពីថ្មីៗកន្លងទៅនេះ ដោយបន្សល់ទុកកូនប្រុសម្នាក់នៅក្នុងបន្ទុកស្វាមីជាអ្នកចិញ្ចឹម ។ ខណៈនេះតារាស្រី ឆៃលី ដាឡែ កំពុងនៅលីវក្នុងឈ្មោះជាស្រីមេម៉ាយដែលមានសម្រស់ស្រស់ស្អាតគួរឱ្យក្នាញ់ ។

៣-ឡោម លក្ខិណា
សម្រាប់តារាស្រីរូបនេះវិញ ហាក់កម្សត់ជាងគេដោយសារនាងស្វាមីនាងបានស្លាប់បាត់បងជីវិតក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឱ្យនាងរស់រងក្នុងទុក្ខក្រៀមក្រំគួរឱ្យអាសូរ ។ ពេលនេះតារាស្រី ឡោម លក្ខិណា បាន និង កំពុងរស់នៅក្នុងសម្ពាយឈ្មោះជាស្រីមេម៉ាយ ជាមួយកូនប្រុសម្នាក់

៤-កែវ ពេជ្រពិសី
ចំពោះតារាស្រី កែវ ពេជ្រពិសី វិញក៏កំពុងតែវេចសម្ពាយឈ្មោះជាស្រីមេមាយដែរ បន្ទាប់ពីនាងបានលែលះប្តីដាច់ស្រេចជាយូរឆ្នាំណាស់មកហើយ និង ពេលនេះនាងកំពុងតែលេចមុខជាថ្មីក្នុងវិថីសិល្បៈ ប៉ុនតែការលេចមុខមកលើកនេះសម្រស់នាងហាក់មានភាពប្រែប្រួលបែកសាច់បែកឈាមទ្រលុកទ្រលន់ជាងមុន ៕

 

Related posts

Leave a Comment