អាណិតណាស់លោកអើយ! ប្រពន្ធជាគ្រូបង្រៀនតូចតាច មានកូនតូចៗ ត្រូវប្តីដែលមិនទាន់លែងលះ ទៅភ្ជាប់ពាក្យជាមួយស្រីផ្សេង គាត់បានត្រឹមសួរថា…

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ យោងតាមការបង្ហោះដោយអារម្មណ៍មិនល្អរបស់ប្រពន្ធស្របច្បាប់ម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ “Sopha Van” បានរៀបរាប់ថា: ក្នុងនាមជាប្រពន្ធដែលរៀបការពេញច្បាប់ ហើយមិនទាន់លេងលះដាច់ស្រេច តែប្ដីបែរជាទៅភ្ជាប់ពាក្យ

ជាមួយស្រីផ្សេងតើមានអារម្មណ៍បែបណា? ស្រីគេ ស្រីខ្ញុំ គឺឈឺដូចគ្នា ចុះស្រីម្នាក់នោះវិញ មានគិតអារម្មណ៍ខ្ញុំជាប្រពន្ធដែរទេ? មានខ្លាចកម្មពៀរខ្លះទេ ដែលយកប្ដីគេបែបនេះ? ចុះខាងប្រុសវិញ បើមិនអាណិតខ្ញុំ ក៏គួរអាណិតកូនផង🙏🙏 ខ្ញុំត្រឹមតែជាគ្រូបង្រៀនតូចតាច ខ្ញុំគ្មានលទ្ធភាពតតាំងនិងឧកញ៉ាដូចជាអ្នកទេ តើយុត្តិធម៍មានទេសម្រាប់ មនុស្សស្រីទន់ទាបដូចខ្ញុំ? តើខ្ញុំគួរធ្វើបែបណាបន្ដ សុំយោបល់ផងបងប្អូន? សូមជួយ share ផង៕

Related posts

Leave a Comment