ក្រោយពីវា យសង្សាររបស់ខ្លួនដូចសត្វធាតុ ជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ចំណែកខាងស្រីមើលហើយគួរឲ្យអាណិតណាស់ ដោយកន្លងមកធ្លាប់… (មានវីដេអូ)

កាលពីយប់យានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់បានវា យទៅលើនារីម្នាក់ដែលជាសង្សាររបស់ខ្លួន បណ្តាលអោយមានរបួ សនៅលើផ្ទៃមុខ ហើ មមើលលែងយល់។ តាមរយៈការរៀបរាប់របស់អ្នកថតវីដេអូ ដែលត្រូវជាប្អូនស្រីរបស់នារីរងគ្រោះ បានបញ្ជាក់ថា បុរសម្នាក់នេះកន្លងមកធ្លាប់វា យ

ធ្វើបា បបងស្រីរបស់ខ្លួនជាច្រើនដងហើយ ប៉ុន្តែដោយសារតែបងស្រីរបស់ខ្លួនអាណិត និងបុរសជាសង្សារពូកែលួងទៀត ទើបបងស្រីរបស់ខ្លួនចេះតែលើកលែង មិនបន្តប្តឹ ងទៀត។ ប៉ុន្តែយប់មិចនេះ នារីរងគ្រោះមិនលើកលែងអោយទៀតឡើយ ក៏រត់ទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានបុរសម្នាក់នេះភ្លាមៗទាំងយប់ផងដែរ។

គួរបញ្ជាក់ថា ជនសង្ស័ យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ បានធ្វើសកម្មភាពប្រើដៃវា យភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួ សហើមជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment