អត់អាណិតកូនទេអី! ឪពុកជិះឡាន យកកូនតូច២នាក់ មកទម្លាក់ចោល ជាមួយលុយតិចតួច ផ្តាំអ្នកស្រុកអោយជួយមើលផង ព្រោះតែគាត់មាន….

យោងតាមការបញ្ជាក់ពីហ្វេសបុកផេច មហាគ្រួសារតាខ្មៅ បានប្រាប់ថា: នៅវេលោម៉ោងប្រមាណ៧យប់ ថ្ងៃទី១១ ខែ៩ ឆ្នាំ២០២០ មានរថយន្ត (ក្នុងរូបភាព) បើកពីទិសខាងលិចដល់ជិតស្ពានស្ទឹងព្រះស្រុកឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានឈប់រថយន្តទុកចោលក្បែរផ្លូវហើយនាំយកកូន២នាក់ (មើលរូបថត) មកផ្ញើរជាមួយប្រជាជនដែលនៅក្បែរនោះដោយទុក

លុយមួយចំនួនហើយប្រាប់អោយជួយថែរក្សាកូនផងពីព្រោះខ្លួនស្អប់ប្រពន្ធមិនចង់ជួបមុខ បន្ទាប់មកក៏គេចខ្លួនមកក្នុងទីរួមខេត្តបាត់ទៅ។ កម្លាំងស្រុកពួកបានចុះទៅកន្លែងទុកឡានឃើញមានសល់ថ្នាំញៀ ន១កញ្ច ប់តូច ដោយឡែកកូនទាំង២នាក់ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍។ សូមបណ្ដាខេត្ត មេត្តាស្រាវជ្រាវ និងពិនិត្យក្រែងបានស្គាល់សាវតាជាតិក៏ដូចជារថយន្តដែលទុកចោលដើម្បីចាត់ចែងបន្តទៀត។

Related posts

Leave a Comment