ថាមែនៗ! ក្រោយបន្លំជាម្ចាស់ផ្ទះសំណាក់ សុំសោរឡានយកទៅរៀបចំសណ្តាប់ធ្នាប់ ជិះបានប៉ុន្មានម៉ោង ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ និង…. (មានវីដេអូ)

ករណីលួចឡាននេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល៩ដល់ម៉ោង១១យប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចោររូបនេះបាន បន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ «មហារុងរឿង» ទៅគោះទ្វារបន្ទប់សុំសោររថយន្ត រួចលួចយកទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីអោយសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ហើយនៅមុននេះបន្តិច ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ ។

គួររំលឹកថា រថយន្តដែលបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ៕

Uncategorized

Related posts

Leave a Comment