ទីបំផុតដឹងការពិតហើយ! យោធាដែលដាច់ចិត្តលើអាវុ ធ បា ញ់ពលរដ្ឋម្នាក់ រហូតដល់បា ត់បង់ ជីវិ ត គឺដើមហេតុមកពីរឿងមួយនេះ ហើយគាត់ជាយោធាមកពី…

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេចឈ្មោះ JTV News បានឲ្យដឹងថា: នៅ ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពលរដ្ឋម្នាក់បានបា ត់បង់ជី វិ ត យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវមន្ត្រីយោធាម្នាក់ ជាមន្រ្តីយោធា នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) បានដកកាំភ្លើ ងខ្លីមកបា ញ់ ជនរងគ្រោះ ក្រោយទាស់សំដីជាមួយគ្នា។

មិនចេះមើលកូន ប្រពន្ធតបទៅវិញថាខ្ញុំទៅបត់ជើង ឯងក៏មិនមើលកូនដែរ រួចក៏ហៅកូនៗឡើងម៉ូតូបំរុងឌុបទៅផ្ទះ ប៉ុន្តែជនរ ងគ្រោះ (ងួន ទូច) ស្ទុះទៅវា យកូនច្បងថាមិនចេះមើលប្អូន គ្រានោះជនសង្ស័ យ ជាមន្រ្តីយោធា បានលូកមាត់ថាកុំវា យវា វាអត់ដឹងអ្វីទេ

ក៏ចាប់ផ្ដើមទំនាស់ ពាក្យសម្ដីគ្នារហូតជ នរងគ្រោះ ដោះអាវចេញពីខ្លួនគប់បោកផ្ទប់ទៅដី ជនសង្ស័យ បន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះជនរងគ្រោះកាន់ដុំអ្វីមួយ ប៉ុន្តែត្រូវជនស ង្ស័យដកអាវុ ធខ្លីពីចង្កេះបា ញ់១គ្រាប់ ចំក្បែរដោះខាងឆ្វេងបា ត់បង់ ជីវិ តមួយរំពេច។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុជាង ៣០ឆ្នាំ មានលំនៅឋានក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនដៃដ ល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។ ក្រោយធ្វើសកម្មភាពហើយ យោធារូបនេះមិនបានរត់ទៅណាទេ តែបានទៅសម្ងំនៅក្នុងផ្ទះប្រជាជន តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ចាប់បានជនដៃដល់ យកទៅបន្តនីតិវិធី៕

Related posts

Leave a Comment