ថាមែនៗ! ក្រោយផ្ទុះការរិះគន់រឿងតន់ ចន្ទសីម៉ា និពន្ធឲ្យលោកព្រាប សុវត្ថិច្រៀង ស្រាប់តែលោកជំទាវ ​ហ៊ុន ស៊ី​ណាត ប្រតិកម្មតបថា….

ដូចប្រិយមិត្តបានជ្រាបមកហើយថា បទ “ភូមិខ្ញុំ Update” របស់កំពូលតារាចម្រៀង ព្រាប សុវត្តិ ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra ពិតជាទទួលបានបានគាំទ្រច្រើន ហើយមានអ្នកចូលទស្សនាខ្ទល់លានដងផងដែរ ហើយពិសេសនោះបទនេះ

ក៏ជាស្នាដៃតែងនិពន្ធ Melody និងទំនុងច្រៀងរបស់តារាចម្រៀងក្មេងខ្ចី គឺកញ្ញា តន់ ច័ន្ទសីម៉ា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ផ្ទាល់ផង។ ក្នុងនោះដែរ ទោះបី តារាចម្រៀងស្រីរូបនេះចេះច្រៀងរាំ តែនាងនៅមានសមត្ថភាពអាចនិពន្ធបទចម្រៀងបានយ៉ាងល្អថែមទៀតផង។

ក្រោយអ្នកគាំទ្របានដឹងថាបទចម្រៀងទីពីររបស់ លោក ព្រាប សុវត្ថិ ជាស្នាដៃនិព្ធដោយ កញ្ញា តន់ ច័ន្ទសីម៉ា រួចហ្វេនៗនាំគ្នាសរសើរពីតារាចម្រៀងស្រីវ័យក្មេងរូបនេះគ្រប់ៗគ្នាសឹងតែមិនដាច់បីមាត់ តែយ៉ាងណាក៏មានមតិរិះគន់មិនស្ទើរផងដែរ ដោយខ្លះលើកឡើងថា មិនពិរោះទេ ហើយអ្នកខ្លះថាហេតុអ្វីអោយកូនក្មេងតែងចម្រៀងអោយកំពូលតារាចម្រៀងច្រៀងបែបនេះទៅវិញ។

យ៉ាងណាក្រោយឃើញការរិះគន់បែបនេះ ស្រាប់តែ លោកជំទាវ ​ហ៊ុន ស៊ី​ណាត បានចូលរួមជាមតិដ៏ល្អមួយថា: «ក្មេងជាទំពាំងស្នងឫស្សីដល់ពេលក្មេងមានសមត្ថភាពមិនឲ្យតម្លៃគិតរឿងក្មេងចាស់វិញ នេះហើយរលកក្រោយធាក់រលកមុននោះ សូមអបអរសាទរទំពាំងស្នងឫស្សីចេះតែងបទឲ្យគេច្រៀងបាននោះ»៕

Related posts

Leave a Comment