Selena ដើរលេងជាមួយមិត្ត មិនខ្វល់ ទោះបីJustin Bieber ប្រឹងអូសទាញ ឲ្យធ្វើជាសាក្សីរឿង ចាប់រំលោភស្រីៗក៏ដោយ

កាលីហ្វ័រញ៉ា៖ កាលពីថ្ងៃពុធទី២៤ក្នុងខែនេះ តារាចម្រៀងអាមេរិក Selena Gomez បាននាំមិត្តភក្តិស្រីរបស់នាង ដើរលេងកម្សាន្តលំហែកាយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយមិនខ្វល់នឹងពាក្យសំដី អតីតសង្សារចាស់ Justin Bieber ដែលបានអូសទាញនាងចូលពាក់ព័ន្ធនឹង រឿងក្តីចាប់រំលោភស្រីៗពីរនាក់យ៉ាងណាក្តី។

ដោយឡែក តារាស្រីរូបនេះបានសើចស្ញេញដោយមានក្តីសុខ នៅពេលត្រូវបានអ្នកកាសែតថត នៅពេលដែលនាងកំពុងធ្វើដំណើរកម្សាន្តជាមិត្តភក្តិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយស្លៀកពាក់អាវក្រាស់ពណ៍ផ្កាឈូកនិង ខោពណ៍ទឹកប៊ិចខ្ចី ជាមួយម៉ូតសក់ទម្លាក់ចុះក្រោមមើលទៅស្អាតម៉្យាងតែបែបយុវវ័យ។

ដោយទឹកមុខរបស់តារាស្រីបានបញ្ជាក់ថានាងកំពុងតែមានក្តីសុខខ្លាំងនិង ជាពិសេសនោះនាងមិនបានខ្វល់ខ្វាយឬ ក៏តបតទៅវិញ អ្វីដែលសង្សារចាស់ Justin Bieber បានចុចឈ្មោះនាងចំៗឲ្យធ្វើជាសាក្សីតំណាងក្នុងរឿងក្តីរំលោភ ដោយបានចោទប្រកាន់ដោយស្រីៗពីរនាក់។

គួររម្លឹកដែរថាបច្ចុប្បន្ននេះ Selena Gomez កំពុងសម្រាកព្យាបាលជំងឺនឹងរបួសផ្លូវចិត្តជាមួយមិត្តភក្តិនិង ក្រុមគ្រួសារនាងផងដែរ ដោយមើលទៅស្ថានភាពនាង បច្ចុប្បន្នហាក់បីដូចជាធូរស្រាលបានច្រើនជាងមុនឆ្ងាយណាស់៕

សូមចូលមើលរូបភាពខាងក្រោម

 

Related posts

Leave a Comment