បានអីរកស៊ីទៀត! ប្តីខឹងប្រពន្ធមិនអោយផឹកស៊ី ចិត្តខ្លាំងទាញសាំ ងចាក់ដុ តទូកដររបស់ខ្លួនឆេះយ៉ាងសន្ធោសន្ធៅ…

យោងតាមដំណឹងពីហ្វេសបុកផេចឈ្មោះ ប្រភពនៃព័ត៌មាន – Source News បានបញ្ជាក់ថា: នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីប្តីប្រពន្ធ១គូ ឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកស៊ី ប្តីខឹងឈានដល់ការយកសាំ ងចាក់ដុ តទូកដរ របស់ខ្លួន ឆា បឆេះ យ៉ាងសន្ធោសន្ធៅ នៅចំណុះ មុខវត្តបូរីសាគរ ព្រែកលីវ

ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។ខណះនោះក៍មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រការអា ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរការអា ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា។ លោកមេប៉ុស្តិ៍បានបន្តទៀតថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធរឿងដើរផឹកស៊ីមិនបានទើបប្តីយកសាំ ងចាក់ដុ តទូកដររបស់ខ្លួនតែម្តង៕

Related posts

Leave a Comment