សាហាវណាស់! រថយន្តទំនើបខូចផ្នែកខាងមុខយ៉ាងដំណំ ឯម្ចាស់រថយន្តបង្កវិញ រត់គេចខ្លួនបាត់ ដែលកើតឡើងនៅ…..

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការគ្រោះថ្នា ក់ចរាចរណ៍មួយរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងរថយន្ត Lexus Lx570 ដែលកើតឡើងនៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយកើតហេតុអ្នកបើកឡានហ៊ីយ៉ាន់ដាយ ជាភាគីបង្ក ពាក់ផ្លាកលេខ កណ្ដាល 3A-1574 បានរត់គេចខ្លួនបាត់ ឯភាគីម្ចាស់ឡានម្ខាងទៀត ម៉ាកលុចស៊ីស 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1DARA-67 មិនមានរងរបួ សទេ ប៉ុន្តែឡានរងការខូចខាតជាខ្លាំង។ ក្នុងនោះសមត្ថកិច្ចបានចុះដោះស្រាយ និងយករថយន្តទាំងពីរទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធី៕

Related posts

Leave a Comment