ចុមថ្មីទៀតហើយ! បងប្អូនបង្កើតឯងសោះ ចាក់បាស់តិចតួច រហូតផ្ទុះអាវុ ធផ្អើលគេផ្អើលឯង ហើយរឿងហេតុខាងជនរងគ្រោះថាគេកែព្រឹត្តិការណ៍ដាក់កំហុសលើខ្លួនវិញ… (មានវីដេអូ)

យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណះ បានជូននៅព័ត៌មានមួយថា: សារពីប្រជាពលរដ្ឋ ស្រុកថ្មរគោល ខេត្ត បាត់ដំបង ពីដំបូងបងប្រុសខ្ញុំមកពីស្រែគាត់បានពិសារបាយ និងចាក់ចំរៀងស្តាប់ប្រហែលម៉ោង1:40នាទី ផ្ទះគេជាប់របងគ្នាគេផឹកស៊ីហើយក្នុងចំណោមនាក់ផឹកគេបានមកស្តីអោយគាត់ ថាកុំចាក់ប៉ាសដំឡង់គេ គាត់ក៏បានថា អាញ់ចាក់តិចៗទេ បានប្រហែល4 5 បទ គេក៏មកថាអោយទៀត ពេលនោះគាត់ក៏បិតប៉ាសទៅ។

ស្រាប់តែលឺសំលេងជេប្រមាថថា “អាតាស្វិតចាក់ប៉ាសនិងបានតែមួយដៃរាប់ប្រាំ ចាក់ប៉ាសឌឺៗចឹងបានតែគ្របថង់អា ក.រ ចោល” ហើយអ្នកដែលថានោះជាប្អូនប្រុសបង្កើតរបស់គាត់។ ពេលនោះគាត់មិនអស់ចិត្តព្រោះលឺប្អូនគាត់ជេរប្រមាថមើលងាយហើយគាត់ក៏ខឹងថាគាត់មិនដែលឈ្លោះជាមួយប្អូនទេ

ហេតុអីថ្ងៃនេះហ៊ានជេប្រមាថមើលងាយគាត់ដោយគាត់អាយុ58ឆ្នាំ ប្អូនគាត់អាយុ45ឆ្នាំ ពេលនោះគាត់ខឹងណាស ហើយក៏បានហៅប្អូនប្រុសគាត់មកសួរ “ហេតុអីបានជាជេរប្រមា ថមើលងាយអាញ់ហែងខឹងអីអាញ់។ ពេលនោះខ្ញុំផាងសុខរៀមក៏ទៅទាន់ក៏បានសួរបងផាងសុផា” មានរឿងអីស្រាប់តែបងខ្ញុំក៏បានរាយរាប់ប្រាប់រឿងរ៉ាវមកខ្ញុំថាប្អូនផាងចំរើនជេប្រមាថមើលងាយគាត់ “ខ្ញុំក៏បានស្រែកហាវផាងចំរើនថា” ហែងកើតអីមិចបាននិយាយចឹងដាក់គាត់ព្រោះគាត់ជាបងរបស់យើង ខុសត្រូវអីមិចមិននិយាយគ្នាតែវាបែជាអួតក្អេងក្អាងខ្លាំងលើសដើម

ពេលនោះបងប្រុសខ្ញុំកាន់តែខឹងស្រាប់តែក្នុងចំណោមអ្នកផឹកនោះគេបានហក់មករកវាយធ្វើបាបគាត់ ដោយមានដាវសាមូរ៉ៃមានខ្វែវមានដំបងខ្ញុំក៏បានដកទង់ព្រលឹង ដែលផ្ទះនោះធ្វើបុណ្យចប់2ថ្ងៃទៅហើយមករុញ ទទឹងពាំង កុំអោយពួកគេចូលមកសម្លា ប់បង ផាងសុផា ពេលនោះគេក៏បានវាយខ្ញុំ (ផាងសុរៀម)

បួនដំបងខ្ញុំទ្រាំមិនបានក៏រត់ ពេលនោះគ្នាគេជាច្រើនបានវា យធ្វើបា បបង ផាងសុផា នៅលើថ្នល់ឡើងសន្ល ប់តែបានមេភូមិ និងអ្នកជិតខាងមកជួយចាប់ហើយប៉ូលីសឃុំក៏បានមកដែលហើយក៏សម្រួលគ្នា ហើយខ្ញុំក៏យកបង ផាងសុផា មកផ្ទះខ្ញុំ (ផាងសុរៀម) រំលងប្រហែល 50m នាក់ភូមិក៏មកសួរសុខទុកប្រហែលជា 40នាទី ស្រាប់តែមានជន់ល្មើសជិះម៉ូតូគ្នា2នាក់ចូលផ្ទះខ្ញុំ ហើយរកបុកខ្ញុំទៀតវាបានដកកាំភ្លើ ងផ្ជ ង់ក្បាលខ្ញុំហើយគ្នាវាវា យ

ក្បាលខ្ញុំនិងមួកសុវត្ថិភាព ពេលនោះខ្ញុំវិលគេចខ្លួនពីគ្រាប់កាំភ្លើងស្រាប់តែលឺសំលេងផ្ទុះអាវុ ធ្ធមួយគ្រាប់ពេលនោះខ្ញុំថាខ្ញុំស្លា ប់ហើយ ហើយខ្ញុំក៏បានទៅដាក់ពាក្យបណ្តឹងនៅស្រុកថ្មគោល តែរឿងនេះសមត្ថកិច្ចស្រុកថ្មគោលបានសុំខ្ញុំសម្រួលត្រឹមស្រុកថ្មគោលខ្ញុំគិតថាសម្រួលក៏សម្រួលទៅចុះខ្ញុំក៏មិនចង់វែងឆ្ងាយដែលតែបាត់បីបួនថ្ងែមិនឃើញគេហៅទៅសម្រួល

សោះស្រាប់តែប៉ាក់ពួកគ្នាគេបានកែសុំណុំរឿងហើយបែជាមកផ្តឹ ងខ្ញុំវិញថាខ្ញុំទៅវាយគេដល់ក្នុងរោងបុណ្យស ពទៅវិញហើយថាខ្ញុំ (ផាងសុខរៀម) និងបងខ្ញុំ(ផាងសុផា) ទៅវា យធ្វើបាបគេក្នុងកម្មវិធីបុណ្យស ពទៅវិញហើយគេថាខ្ញុំវា យធ្វើបាបគេគេឃាត់មិនស្តាបើទើបមានកាផ្ទុះអាវុ ធពាក្យបណ្តឹងរបស់គេនិយាយមិនពិត គេអាងមានលុយមានអំណាចអាចកែសុំណុំរឿងពីខុសមកត្រូវបានចំណែកខ្ញុំគ្រាន់តែជាកម្មករលីបាវតែប៉ុណ្ណោះ។

ពេលនេះពាក្យបណ្តឹងទាំងអស់បានដល់ដៃរាជ្ជអាញាហើយខ្ញុំនិយាយតែគេមិនជឿខ្ញុំខ្លាចក្រែងតែរងភាពអយុត្តិធម៍ព្រោះខ្ញុំគ្មានលុយមានតែភស្សតាងពេលនេះខ្ញុំចង់អោយលោកគ្រូជួយរកយុត្តិធម៏ផង៕ សូមអរគុណ សូមសមត្ថកិច្ចស្រុកថ្មរគោល មេត្តាបំភ្លឺផង តើករណីនេះកើតឡើងយ៉ាងម៉េច?៕

Related posts

Leave a Comment