ជូនពរឲ្យស្រលាញ់គ្នា! ហ្វាហ្វា កាន់តែមានពន្លឺ ជាមួយ នាយ ចឺម ខណៈចាស់ទុំដឹងឮ ហើយមិនខ្វល់រឿងកន្លងមកថា នាយ ចឺម ជាប្រុសព្រាន…..

ភ្នំពេញ៖ គូស្នេហ៍​​របស់​នាយ ចឺម ដែល​ជា​តារា​សម្តែង​ជា​ពិធីការិនី​ទូរទស្សន៍ និង​ជា​តារា​ម៉ូដែល ស្រីស្រស់សោភា រាងតូចច្រឡឹង កញ្ញា ហ្វាហ្វា កំពុងសស្រាក់សស្រាំថតភាពយន្តភាគថ្មីរបស់ភីអិនអិនជាមួយតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត ដោយក្នុងរឿងនេះ នាងទទួលតំណែងតួអង្គសំខាន់មួយ ជាស្រីស្អាត ពូកែតែងខ្លួន ចូលចិត្តភាពមានបាន រហូតដណ្តើមប្តីគេគ្រប់គ្នា មិនខ្វល់សូម្បីប្តីរបស់មិត្តភក្តខ្លួនឯង។

មួយរយៈចុងក្រោយនេះ កញ្ញា ហ្វាហ្វា និងនាយចឺម ហាក់បីដូចជាមានភាពស្និតស្នាលទៅៗ ដូចជាចូលរួមឡើង គេហដ្ឋានរបស់ នាយចឺម ធ្វើខួបកំណើតឲ្យ ហ្វាហ្វា និងជាពិសេសបានកាន់ដៃគ្នាចូលភោជនីយដ្ឋាន ទទួលទានអាហារជុំគ្នា ជាមួយនឹងគ្រួសារ ដែលកាន់តែធ្វើឲ្យចំណងស្នេហា របស់ពួកគេ រឹតតែច្បាស់លាស់ បើទោះបីជាកន្លងមក នាយចឺម ជាប្រុសព្រាន ហើយក៏ធ្លាប់មានរឿង ព្រោះតែស្នេហាប៉ះរបស់គេក៏ដោយ។

ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ មិនបានធ្វើឲ្យ ហ្វាហ្វា ដកជើងចេញ ហើយប្រែចិត្ត ចេញពីនាយចឺមនោះទេ គឺកាន់តែស្រលាញ់ និងស្និទ្ធស្នាល មានពេលវេលាផ្អែមល្ហែម ជាមួយនឹងគ្នាលើសដើម៕

Related posts

Leave a Comment