សម័យ កូរ៉ូណា 2020 តារាល្បីៗលំដាប់ប្រទេស ៣ រូប ប្រកាសលក់ផ្ទះបន្តកន្ទុយគ្នា ព្រោះតែ….

នៅដើមឆ្នាំ ២០២០ នេះដែរសង្កេតឃើញថាសកម្មភាពរបស់សិល្បៈករនៅក្នុងវិស័យសិល្បៈហាក់មិនសូវមានទីផ្សារ ក៏ព្រោះតែស្ថានភាពជម្ងឺកូវីដ ១៩ ដោយក្នុងនោះ បានធ្វើឲ្យសិល្បករ សិល្បការនីមួយចំនួនបានផ្តោតទៅលើមុខរបររកស៊ីជំនួសវិញ ។

យ៉ាងណាមិញ ចាប់តាំងពីដើមឆ្នាំ ២០២០ នេះមក គេសង្កេតឃើញមានសិល្បករជាច្រើនចាប់ផ្តើមប្រកាសលក់ផ្ទះជាបន្តបន្ទាប់ ដោយហេតុផលផ្សេងៗគ្នា ដោយនៅក្នុងនោះមានតារាសម្តែង គង់ ចាន់ស្រីមុំ តារាចម្រៀងប្រពៃណី ខាត់ សុឃីម និង តារាចម្រៀង សុគន្ធ ថេរ៉ា ក៏បានប្រកាសលក់ផ្ទះរបស់ខ្លួនដូចគ្នាដែរ ។

១-គង់ ចាន់ស្រីមុំ

កាលពីខែកុម្ភៈកន្លងទៅ តារាសម្តែង​ គង់ ចាន់ស្រីមុំ និង គឹម សីហា បានប្រកាសលក់វីឡារបស់ខ្លួនបន្ទាន់ ក្នុងតម្លៃ ៨៧ ម៉ឺនដុល្លារបន្ទាប់ពីបានទិញបានរយៈពេល ៣ ខែប៉ុណ្ណោះ ។ ការប្រកាសលក់នេះដែរ ​គង់ ចាន់ស្រីមុំ បានឲ្យដឹងថា «ដោយសារតែម្ដាយមិនព្រមរើមករស់នៅជាមួយ ម្យ៉ាងឆ្ងាយពីកន្លែងការងារ និង សាលារៀនរបស់កូន» ។

២-ខាត់ សុឃីម

សិល្បករពហុជំនាញ ខាត់ សុឃីម បានប្រកាសលក់ផ្ទះល្វែងរបស់ខ្លួននៅម្តុំផ្សារដេប៉ូ ក្នុងតម្លៃ ៥០ ម៉ឺនដុល្លារ និង សេងសម្អាងការរបស់ខ្លួនកាលពីចុងខែឧសភា​កន្លងទៅ ។ ការប្រកាសលក់ផ្ទះរបស់តារាចម្រៀងប្រពៃណីរូបនេះ ហាក់មិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែចំពោះការដាក់លក់សម្អាង ខាត់ សុឃីម បានលើកឡើងថា «ការលក់សម្អាងការចោលដោយសារតែមិនមានពេលវេលាក្នុងការមើលមុខរបរមួយនេះ តែនាងបើករបរថ្មីមួយទៀត​» ។

៣-សុគន្ធ ថេរ៉ាយុ

មហាជនហាក់សម្គាល់ឃើញតារាចម្រៀង សុគន្ធ ថេរ៉ាយុ ធ្លាប់តែបង្ហាញពីការផ្លាស់ប្តូររថយន្ត និង ទូរស័ព្ទទំនើបជារឿយៗ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រោយពីប្រកាសលក់ផ្ទះចំនួន ៤ កន្លែងព្រមៗគ្នានោះ បានធ្វើឲ្យមហាជនពោលថាតារាចម្រៀងរូបនេះនៅក្មេង ប៉ុន្តែពិតជាមានទ្រព្យមិនធម្មតា ។ ការប្រកាសលក់ផ្ទះទាំង ៤ កន្លែង​ ដែលមានតម្លៃសរុបជិត ១ លានដុល្លារព្រមៗគ្នានេះដែរ សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ថា បណ្តាលមកពីសេដ្ឋកិច្ចក្នុងកំឡុងពេលកូវីដ ១៩ ៕

Related posts

Leave a Comment