ថាមែនៗ! ក្រោយឃើញក្មេងប្រុសប្រឹងឡើងលើរបងយកក្រម៉ាជូតរូបលោកស្រី ទ្រី ដាណា ស្រាប់តែលោកស្រីក៏ពោលពាក្យថា… (មានវីដេអូ)

ថៅកែពេជ្រចិត្តធម៌ និងជាកំពូលអ្នកលក់ផលិតផលតាមអនឡាញ កាន់ប្រេនជាច្រើនមុខ គឺលោកស្រី ទ្រី ដាណា នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើបុណ្យជាច្រើន ជាពិសេសមិនត្រឹមតែធ្វើតាមវត្តអារាមទេ ថែមទាំងបានធ្វើឲ្យលោកយាយ លោកតា អ៊ុំ ពូ មីង និងក្មេងៗ

មានស្នាមញញឹមតាមរយៈការចែករំលែកធ្វើទានពីសំណាក់លោកស្រីផ្ទាល់ ធ្វើឲ្យមហាជនជាច្រើនសរសើរនៅទឹកចិត្តដ៏ប្រពៃនេះ។ ដោយលែកនៅមុននេះបន្តិច ក្រោយពីបានទស្សនាវីដេអូមួយ ដែលបង្ហាញអោយឃើញនៅទឹកចិត្តស្រលាញ់របស់ក្មេងប្រុសតូចម្នាក់ ចំពោះលោកស្រី ទ្រី ដាណា ស្រាប់តែលោកស្រី

បានបង្ហោះសារភ្លាមៗថា គួរអោយស្រលាញ់ណាស់កូន បើអ៊ំបានជួបនឹងជូនរង្វាន់ប្អូន😍😍😍។ ជាក់ស្តែងនៅក្នុងវីដេអូ គឺក្មេងប្រុសរូបនេះបានព្យាយាមកាន់របងដើម្បីឡើងទៅជូតរូបរបស់លោកស្រី ទ្រី ដាណា ដែលនេះបានបង្ហាញថាលោកស្រី ទ្រី ដាណា ពិតជាទទួលបានការស្រលាញ់ស្ទើរតែគ្រប់ៗគ្នា សូម្បីតែក្មេងៗផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment