រីយ៉ា ត្រូវគេរិះគន់ ធ្វើខ្លួនជ្រុល និងស្លៀកឈុត ពណ៌ឆើត ទៅបុណ្យ ៧ថ្ងៃ ឪពុក ខាត់ សុឃីម​ ស្រាន់តែនាង បកថា…..(មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រឡេកឃើញថា តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញOnlineដ៏ល្បី អ្នកនាង រីយ៉ា កាន់តែមានការលេងខ្លួនយ៉ាងស្រស់ស្អាត មិនថានៅពេលទៅកម្សាន្ត ឬ ទៅចូលរួមនៅក្នុងពិធីណាមួយនោះទេ ម៉្យាងវិញទៀត នាង​តែងតែបានធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលចំពោះស្ទាយ៍តែងខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍របស់នាង ជានិច្ច។

 

ប៉ុន្តែកាលពីថ្មីៗនេះ អ្នកនាង រីយ៉ា ស្រាប់តែត្រូវបាន អ្នកលេងបណ្ដាញសង្គម ចេញមករិះគន់ចំពោះការតុបតែងខ្លួន របស់នាង ពេលទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ លោកឪពុក របស់អ្នកនាង ខាត់ សុឃីម ដែលនៅក្នុងនោះមានការលើកឡើងថា អ្នកនាង រីយ៉ា មានការស្លៀកពាក់សម្លៀកបំពាក់មានពណ៌ស្រស់ ព្រមទាំងតុបតែងមុខមាត់ ទៅចូលរួមពិធីថែមទៀត។

ដោយឡែក មិនយូរប៉ុន្មាន អ្នកនាង រីយ៉ា ក៏បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ដើម្បីបកស្រាយទៅលើពាក្យរិះគន់ទាំងនោះ ដោយនាងបានរៀបរាប់ពីមូលហេតុដែលស្លៀកពាក់បែបនេះ ទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ ដោយបានប្រាប់ថា អ្នកនាង មិនបានដឹងថា ថ្ងៃនេះជាថ្ងៃបុណ្យ ៧ ថ្ងៃលោកឪពុក របស់អ្នកនាង ខាត់ សុឃីម នោះទេ ហើយនៅពេល

ដែលដឹងហើយ អ្នកនាងពិតជាមានភាពអាសន្នខ្លាំងដោយមិនដឹងថាត្រូវស្លៀកអ្វី ហើយចំពោះការតុបតែងមុខមាត់វិញ អ្នកនាងក៏បានបន្ថែមថា ការយតុបតែងនេះ អ្នកនាងបានធ្វើតាំងពីព្រឹកមកម្លេះ ម៉្យាងវិញទៀត នាង គ្រាន់តែចង់ធ្វើយ៉ាងណាដើម្បីឲ្យទៅដល់រោងបុណ្យបានលឿនប៉ុណ្ណោះ ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាង ខាត់ សុឃីម បានបកស្រាយថា មិនសំខាន់ទៅលើការស្លៀកពាក់នោះទេ ឲ្យតែមានចិត្តជ្រះថ្លាបានមកចូលបុណ្យ ផងដែរ៕

សូមទស្សនារូបភាព និង វីដេអូ ខាងក្រោម៖

វីដេអូ បង្ហាញពីឈុតសម្លៀកបំពាក់របស់ រីយ៉ា ពេលទៅចូលរួមពិធីបុណ្យ ៧ ថ្ងៃ

វីដេអូ ដែល រីយ៉ា និយាយបកស្រាយចំពោះពាក្យរិះគន់ទៅលើសម្លៀកបំពាក់

Related posts

Leave a Comment