ចំថ្ងៃភ្ជុំបិណ្ឌភ្លាម ឱក សុគន្ធកញ្ញា នាំគ្រួសារ ទៅវត្តសំពៅប្រាំ ភ្នំបូកគោភ្លាម ហើយមើលមុខ ឆលី ចុះគួរឲ្យខ្នាញ់ណាស់ សើចម៉ាទំហឹងហ្មង ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នាខមិនថា…

កាលពីថ្ងៃកាន់បិណ្ឌទី១២ អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី បានទៅធ្វើបុណ្យជាមួយនឹងស្វាមីនៅលើកោះសង្សារ ក្នុងនោះអ្នកនាងបានរៀបរាប់ថា: ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ…។

ដោយលែកនៅថ្ងៃនេះ កាន់តែពិសេសទៀតហើយ ដោយអ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី ព្រមទាំងកូន ឆលី បាននាំគ្នាទៅធ្វើបុណ្យនៅឯ វត្តសំពៅប្រាំ ភ្នំបូកគោ ក្នុងនោះអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹក និងភ្ជាប់ជាមួយសារថា: អបអសាទរ ពិធី

បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សូមជូនពរពុកម៉ែបងប្អូនប្រជាជនខ្មែរគ្រប់រូប អោយជួបតែសុភមង្គល និងរីករាយគ្រប់ក្រុមគ្រួសារ 🙏🙏🙏 ថ្ងៃនេះបានមកវត្តសំពៅប្រាំ ភ្នំបូកគោ សូមជូនបុណ្យ ជូនកុសល បងប្អូនទាំងអស់គ្នា 🙏🙏🙏 វត្តសំពៅប្រាំ ភ្នំបូកគោ។

ក្រោយឃើញហើយ មហាជនបានលាន់មាត់សរសើរនៅការរស់នៅដ៏រីករាយនៃជីវិរបស់ អ្នកនាងឱក សុគន្ធកញ្ញា ជាពិសេសគឺបានសរសើរនៅមុខមាត់ដ៏គួរឲ្យខ្នាញ់របស់កូន ឆលី ដែលបានបង្ហាញស្នាមញញឹមឡើងអស់តែម្តង ហាក់ដូចជាសប្បាយដែលបានមកធ្វើបុណ្យជាម៉ាក់ និងប៉ា៕

Related posts

Leave a Comment