ទីបំផុត បុរសដុបសង្សារដែលបា ត់បង់ជី វិ តនៅក្នុងឡាន មកជួបសមត្ថកិច្ច ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ ដោយរងពីបទ២ គឺ….

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា កាលពីម្សិលមិញ មានបុរស២នាក់ បានបើកឡានមកជួបសមត្ថកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ ដើម្បីធ្វើការទទួលកំហុស ដែលបានធ្វើឲ្យនារីម្នាក់ជាសង្សារ ជិះឡានរួមគ្នា បានបា ត់បង់ជី វិ ត ដោយសារតែផ្ទុះអាវុ ធដោយចែដន្យ

ខណៈពេលកំពុងធ្វើដំណើរចេញពីខេត្តសៀមរាប ដោយដើមហេតុគឺមកពីភ្លើងប្រច័ណ្ឌ ដោយពេលកើតហេតុសង្សារបានឈោងទា ញកាំភ្លើ ងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះ កាំ ភ្លើ ងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យបា ត់ប ង់ជី វិ ​តភ្លាមៗក្នុងរថយន្ត។

ហើយយោងតាមព័ត៌មានបន្ថែមរបស់សារព័ត៌មាន JTV News បានឲ្យដឹងថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ករណីខាងលើដែលបណ្តាលនារីម្នាក់នៅក្នុងរថយន្តបា ត់ប ង់ជី វិ តកាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ដែលកើតហេតុនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជ នសង្ស័ យត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅក្នុងពន្ធនាគារហើយ។

បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បានបង្គាប់ឲ្យឃុំខ្លួនជ នសង្ស័ យឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អចលនទ្រព្យ មានស្រុកកំណើតនៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជននេះមានទីលំនៅផ្ទះលេខ ៩០ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកចៅក្រមបានចោទជនសង្ស័យពីបទ ឃា ត កម្ម និងកាន់កាប់ ដាក់តាមខ្លួននូវគ្រឿ ងផ្ទុះ និងគ្រា ប់រំ សេវ អាវុ ធខ្លីម៉ាក( ZORAKI M90 ID) ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រាទី ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់ រំសេវ៕

Uncategorized

Related posts

Leave a Comment