សប្បាយក្លាយជាទុក្ខ! ហៅស្រីស្អាត២នាក់ មកកំដរផឹកស៊ី ចុងក្រោយត្រូវស្នៀតរបស់ស្រីស្អាតទាំង២ ម្នាក់សន្លប់ ម្នាក់និយាយលែងដឹងអី ហើយថែមទាំងបាត់….

យោងតាមគណនីហ្វេសបុកព័ត៌មានរបស់ JTV News បានឲ្យដឹងថា: បុរស ២នាក់ ចាញ់សម្រស់ស្រីក្មេង ២រូប បបួលនាងៗ ចូលហាងផឹកស៊ី ចុងក្រោយត្រូវថ្នាំសណ្តំ ក្នុងកែវស្រាសន្លប់បាត់ស្មារតី រួចដោះចិញ្ជៀនមួយវង់ មានទម្ងន់ ៥ជី និងប្រាក់ ៤០ម៉ឺនរៀល ចែកជើងគ្នារត់បាត់ស្រមោល

កំពង់ឆ្នាំង: ករណីបុរសអ្នករត់ផាស្អាប់ ២នាក់ ត្រូវស្រ្តី ២នាក់ ឆបោកដាក់ថ្នាំងងុយដេក ក្នុងហាងលក់គ្រឿងក្លែម យីហោចំណូលថ្មី ចំណុចមុខផ្សារទើបសង់ថ្មី ចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។ បុរសរងគ្រោះទាំង ២នាក់ មិនត្រូវបានស្គាល់ឈ្មោះទេ មានមុខរបរជាអ្នករត់ផាស្អាប់។

មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្អាត ២រូប ហើយក៏ចរចាផ្អែមល្ហែមអូនបងមិនដាច់ពីមាត់ រួចបុរសទាំង ២នាក់ ក៏បានបបួលនាងៗ ទៅផឹកស៊ីបង្កើនស្នេហ៍ឲ្យកាន់តែស្អិតរមួតបន្ថែម នៅត្រង់ចំណុចទីតាំងកើតហេតុនេះ ផឹកស្រាបៀរអស់ច្រើនកំប៉ុង

មើលមុខអូនៗកាន់តែស្រស់ស្អាតថែមឡើងមួយកម្រិតទៀត រហូតនាងៗ ដាក់សណ្ដំក្នុងកែវស្រាសន្លប់បាត់ស្មារតី រួចដោះចិញ្ជៀនមួយវង់ មានទម្ងន់ ៥ជី និងប្រាក់ ៤០ម៉ឺនរៀល ចែកជើងគ្នារត់បាត់ស្រមោលតែម្ដង។ លុះងងឹតស្រាងៗម៉ោងប្រហែល ៦ល្ងាច ទើបដឹងខ្លួនម្នាក់ ប៉ុន្តែសួរនាំចេះតែគ្រវីក្បាល ដូចត្រូវច្រាំងទិច និងម្នាក់ទៀតដេកលង់លក់ហៅលែងលឺ ឃើញដូច្នោះ ម្ចាស់ហាងក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកទីតាំងនេះ ជួយអន្តរាគមន៍៕

Related posts

Leave a Comment