តិចច្រលំលក់ទំនិញបញ្ចុះតម្លៃអីទៅ! សមត្ថកិច្ចចាប់រឹបអូសផលិតផលក្លែងក្លាយ អន់គុណភាពជាង ៥០០ តោន និងឃាត់ខ្លួនមនុស្សជិត ៣០ នាក់ ហើយ….

យោងតាមការឲ្យដឹងពីហ្វេសបុកផេច JTV News បានបញ្ជាក់ថា: កាលពីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២០ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបង្ក្រាបចំនួន ១២ ករណី រឹបអូសផលិតផលក្លែងក្លាយ អន់គុណភាពជាង ៥០០ តោន ហើយនឹងបំផ្លាញចោល នៅក្នុងពេលឆាប់ៗ ខាងនេះ។

កន្លងមកនេះ ករណីធំៗមួយចំនួន គឺមេខ្លោង ដែលចែកចាយ និងផលិត គឺមិនមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដោយគេធ្វើតាមរយៈជួលកម្មករ ឬមេការ ជាជនជាតិខ្មែរ ឲ្យមើលការខុសត្រូវ ក៏ដូចជាជំនួញ ក៏ដូចជា រោងចក្ររបស់គេ ប៉ុន្តែបើទោះបីជា

ចាប់មិនបានមេខ្លោង ក៏ពិតមែន តែខាងគណៈកម្មការ សហការជាមួយតុលាការ ដើម្បីចេញដីកាតាមចាប់ខ្លួន។ នៅក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំនេះ បង្ក្រាបផលិតផល ក្លែងក្លាយជាង ៥៣០ តោន ហើយជនដែលប្រព្រឹត្ត បទល្មើស មានចំនួន ២៨ នាក់ ។ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់

មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាបផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណជាង ៥៣០ តោន និងបានចាប់ខ្លួនមនុស្សជិត ៣០ នាក់ បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់។

សូមជម្រាបថា ផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដែលបង្ក្រាបបានជាង ៥៣០ តោន មានដូចជា ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក ភេសជ្ជៈប៉ូវកម្លាំង ឱសថខុសច្បាប់ និងអន់គុណភាព ទឹកក្រូច ទឹកផ្លែឈើ រួមទាំងគ្រឿងសំអាង មួយចំនួនទៀត ៕

Related posts

Leave a Comment