ស្រណោះណាស់! ខេម បង្ហោះសារយ៉ាងកម្សត់នឹកដល់ឪពុក ពេលខ្លួនមានថ្ងៃនេះ

តារាចម្រៀងសំឡេងស្អក ខេម កាន់តែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះដែរតារាចម្រៀងរូបនេះបានបញ្ចេញអារម្មណ៍សោកស្តាយជាខ្លាំង ដោយលោកឪពុកមិនបានឃើញភាពជោគជ័យរបស់លោកនាពេលបច្ចុប្បន្ន

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង ខេម រំលេចពាក្យពេចន៍ជាច្រើនទៅកាន់ឪពុករបស់ខ្លួនដែលបានលាចាកលោកជាច្រើនឆ្នាំ ជាមួយនឹងរូបភាពនៅមុខផ្នូរឪពុកនោះ តារាចម្រៀងរូបនេះបានបង្ហោះសារលើហ្វេសប៊ុក «ដ្បិតថាពុកទៅចោលពួកយើងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែពាក្យសម្តីប្រៀនប្រដៅ និង ស្នាមញញឹមរបស់ពុកនៅតែស្ថិតនៅជាមួយពួកយើងរៀងរាល់ថ្ងៃ ប៉ុន្តែស្តាយណាស់ ពុកមិនបានឃើញកូនកូនមានឱកាសដូចសព្វថ្ងៃ កាលពីតូចកូនបន្ទោសខ្លួនឯងថាហេតុអ្វីកើត មកចំគ្រួសារក្រ ប៉ុន្តែពេលនេះទើបកូនកូនដឹងថាពុកគឺជាមនុស្សប្រុសដ៏អស្ចារ្យម្នាក់ជាងគេសម្រាប់យើងខ្ញុំ ពីព្រោះកំណើតដែលពុកផ្តល់ឱ្យយើងខ្ញុំគ្រប់គ្នានេះវាមានន័យ និង មានតម្លៃលើសទ្រព្យសម្បត្តិទៅទៀត សង្ឃឹមថាពុកនឹងមើលកូនពីឋានសួគ៌ ហើយញញឹមនឹងភាពជោគជ័យរបស់កូនគ្រប់គ្នា» ។

ការលើកឡើងរបស់តារាចម្រៀង ខេម បានធ្វើឱ្យអ្នកគាំទ្រមានការសរសើរពីការខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដូចសព្វថ្ងៃ ហើយដែលកាន់តែមានឈ្មោះបោះសំឡេងថែមមួយកម្រិតទៀតក្រោយពីលោកបានហក់ចូលក្នុងផលិតកម្ម Galaxy Navatra របស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ៕

Related posts

Leave a Comment