ក្រោយផ្ទុះរឿងជនបរទេសជិកយករ៉ែនៅខ្មែរ ពេលនេះ ខាងមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចេញមកបកស្រាយ ហើយតាមការពិតគឺ…

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ មានព័ត៌មានមិនច្បាស់ការមួយបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយបានលើកឡើងថា មានជនប្រទេស មកជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី យកទៅឆ្នៃ និងលក់នៅប្រទេសគេ ដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។

ជាក់ស្តែង ក្រោយទទួលដំណឹងនេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចេញលិខិតបដិសេធទាំងស្រុក ដោយបានបញ្ជាក់ថាដូច្នេះថា «ចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។ សូមសាធារណៈជន

កុំមានការយល់ច្រឡំ​ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»៕

Related posts

Leave a Comment