ក្រោយមានអ្នកខ្លាហានបើកឆាកប្រយុ ទ្ធគ្នាផ្អើលរមណីយដ្ឋានទឹកឆា ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ មូលហេតុមកពី… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុកឈ្មោះ Dim Daro បានថតជាប់នៅសកម្មភាពអាណាធិបតេយ្យរបស់ទំពាំស្អុយខ្មែរ ២ ក្រុម បើកឆាកប្រយុទ្ធគ្នានៅទឹកឆា ខេត្តកំពង់ចាម ដោយគណនីហ្វេសបុកនេះបានរៀបរាប់ថា: ទំពាំងរបស់ប្រទេសខ្ងុំ សុទ្ធតែជាអ្នកគុណនិយមមានដាវគ្រប់ៗដៃ ដេញកាប់គ្នាដូចរឿងហុងកុង នៅទឹកឆា ខេត្តកំពង់ចាមកាលពីថ្ងៃ១៣ ខែ កញ្ញា ២០២០ ជួយស៊ែអោយថ្នាក់លើឃើញផង។

ដោយឡែកក្រោយរំលងបានមួយថ្ងៃ ពេលនេះសមត្ថកិច្ចបានស្វែងរកឃើញបានទំពាំងស្អុយទាំងនោះហើយ ដោយក្នុងក្រុមនេះមាន ១- ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ (ជនដៃដល់) អ្នកកាន់ដា វ ២- ឈ្មោះ សារុំ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ៣- ឈ្មោះ រិទ្ធ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ ៤- ឈ្មោះ ហ៊ីម ស្រ៊ីន ភេទប្រុស អាយុ២០ឆ្នាំ ៥- ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ 6- ឈ្មោះ ដឿន ខ្និល ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកកាន់ដា វ)។

ដោយបានធ្វើសកម្មភាពកា ប់ទៅលើក្មេងស្ទាវមួយក្រុមទៀត មានគ្មាន9នាក់ ដែលបង្ករឲ្យឈ្មោះ សៀ កែវឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ រងរបួ ស ដោយសារដួលម៉ូតូ ឯម្នាក់ទៀតឈ្មោះ នូ រ៉េន ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួ សក្បាល) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

មូលហេតុគឺដោយសារជិះម៉ូតូប្រជែងឌឺដងដាក់គ្នាដែលជនរងគ្រោះបាននាំគ្នាលេងកំសាន្តចំណុចក្បាលទឹក តំបន់រមណីយដ្ឋានទឹកឆា។ក្រោយបានកើតហេតុភ្លាមមកត្រូវបានសមត្តកិច្ចស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំង ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់

ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមានដាវចំនួន០១និងម៉ូតូជាមធ្យោបាយជិៈធ្វើសកម្មភាពចំនួន០២គ្រឿង។ ចំណែកជន៤នាក់ ជាមួយមានភសតាងខាងលើបានកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតសមត្ថកិច្ចយើងកំពុងតែស្វែងរក យកមកអនុវត្តតាមនីតិវិធីច្បាប់៕

Related posts

Leave a Comment