ជួយស៊ែរដំណឹងល្អនេះផង! អ្នកនេសាទខ្មែរម្នាក់ នេសាទបានប្រភេទត្រី ធូណា ដែលមិនធ្លាប់នៅសមុទ្រយើងទេ គឺបាននៅចំណុច….

ពិតជារឿងមួយដ៏មហាមោទនភាពណាស់សម្រាប់សមុទ្រខ្មែរយើង ហើយក៏ជាពត៌មានពិតៗ ឥតក្លែងក្លាយឡើយ ដោយយោងតាមទៅតាមហ្វេសបុកផេច សហគមន៍នេសាទសម្រស់កោះស្តេច បានជូនដំនឹងថា: ពិតជាមិនគួរអោយជឿន ហើយបើមិនជឿប្រាកដជាចាញ់មែន

ដោយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ពេជ្រ ផានិត ជាគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្តេច និងជាអ្នកនេសាទ១រូប ដែលនេសាទបានប្រភេទត្រី ធូណា ចំនួន២ក្បាល នៅចណុចកោះតាង ដែលក្បាលទី១ មានទម្ងន់ ៣៥ គីឡូក្រាម និងក្បាលទី២ មានទម្ងន់ ១៥គីឡូក្រាម

ដែលជាប់ឧបករណ៍នេសាទសន្ទូចអូសត្រីបេការបស់គាត់ ។ យោងតាមពត៌មានពីអ្នកនេសាទ និង មន្ត្រីជលផលខេត្តតំបន់ឆ្នេរ សមុទ្រយើងមិនដែលនេសាទបានត្រីប្រភេទនេះឡើយ ។ នេះជាលើកទី១ហើយដែលអ្នកនេសាទយើងនេសាទបានប្រភេទត្រីមានតម្លៃសេដ្ឋកិច្ច និងជាមោទនភាពសម្រាប់សមុទ្រកម្ពុជាយើងដែលមានវត្តមានត្រីធូណា៕

Related posts

Leave a Comment