មិននៅស្ងៀម! ក្រោយឃើញបញ្ហាបែបនេះកើតឡើងច្រើនពេក ស្រាប់តែឧកញ៉ាចិត្តធម៌ ឌួង ឆាយ ដាក់មួយម៉ាត់ខ្លាំងៗថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ ម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 របស់ ក្រុមហ៊ុនដឹកជញ្ជូន L.M.H ។

បើកបរដោយឈ្មោះ ចឹក អ៊ីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង។ ពេលមកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបើកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកម្ពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលអោយបុកក្លោងទ្វារវត្ដតែម្ដង។ បញ្ហានេះ សមត្ថកិច្ចជំនាញបានជួយអន្ដរាគមន៍

និងបានយករថយន្ដមួយគ្រឿងនេះ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយតាមនីតិវិធី។ យ៉ាងណាក្រោយឃើញបញ្ហានេះដដែលៗកើតឡើងញយដងពេក ស្រាប់តែកាលពីយប់មិញនេះ ឧកញ៉ាចិត្តធម៌ ឌួង ឆាយ ក៏បានចេញប្រតិកម្មដោយបង្ហោះសារខ្លីថា: “តើពេលណាទើបឡានដឹកទំនិញលើសទម្ងន់ គោរពច្បាប់”៕

 

 

Related posts

Leave a Comment