អូនជាឆ្មា បងជាកណ្តុរ របស់ ព្រាប សុវត្ថិ ក្នុងផលិតកម្មថ្មី ពីរោះអត់? ធានាថាកំសត់ (មានវីដេអូ)

មកទល់នឹងបច្ចុប្បន្ននេះ កំពូលតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំប្រទេស លោក ព្រាប សុវត្ថិ នៅតែអាចទាញយកប្រជាប្រិយភាព ពីហ្វេនៗក៏ដូចជាមហាជនជាច្រើន ចំពោះទឹកដមសំនៀងរបស់លោក ក៏ដូចជា បទចម្រៀងដ៏ពេញនិយម ដែលធ្វើឲ្យពួកគេស្ដាប់ហើយមិនចេះជិនណាយ។

ជាការពិតណាស់ កាលពីថ្មីៗនេះកន្លងទៅនេះ វាក៏ជារឿងដ៏ភ្ញាក់ផ្អើលមួយទៀតដែរ ខណៈដែលរូបលោក បានប្រកាសចូលក្នុងផលិតកម្មថ្មីគឺ ក្រុមហ៊ុនចម្រៀង GALAXY NAVATRA ដែលមានការទទួលស្វាគមន៍រូបលោក យ៉ាងអធិកអធមផងដែរ ហើយចំពោះការចូលទៅក្នុងទ្រនំថ្មីមួយនេះ ក៏បានធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ កំពុងតែរង់ចាំពីស្នាដៃរបស់លោក ជាមួយនឹងបទចម្រៀងថ្មី ថែមទៀតផង។

ដោយឡែក មិនឲ្យហ្វេនៗទន្ទឹងរង់ចាំយូរទៀតនោះ ដោយកាលពីមុននេះបន្តិច បទចម្រៀងថ្មីរបស់ លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «អូនជាឆ្មា បងជាកណ្តុរ» ក៏បានចេញជាផ្លូវការពីយូធូបរបស់ផលិតកម្ម GALAXY NAVATRA ដែលនៅក្នុងបទចម្រៀងមួយនេះ គឺមានសាច់ភ្លេងយ៉ាងពីរោះ ក្នុងការស្ដាប់កម្សាន្តនាពេលរដូវបុណ្យភ្ជុំខិតចូលមកដល់ខាងមុខនេះ ៕

បើជ្រាបច្បាស់ថា សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts

Leave a Comment