ឱកាសបុណ្យភ្ជុំបិណ្ឌនេះ មាស សុខសោភា ញញឹមបិទមាត់មិនជិត ពេលបានធ្វើបុណ្យជុំគូស្នេហ៍ និង ម្តាយ

ក្រោយពីបានចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មហាជនបានសង្កេតឃើញថាមកដល់ពេលនេះតារាចម្រៀងស្រី មាស សុខសោភា និង គូស្នេហ៍ ហាក់កាន់តែផ្អែមល្ហែមស្អិតល្មួតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាពិសេសក្រោយពីបានចាកចេញពីផលិតកម្មថោន និង ងាកមកពង្រឹងផលិតកម្មផ្ទាល់របស់ខ្លួនវិញនោះ តារាចម្រៀងរូបនេះកាន់តែបង្ហាញរូបភាពជាគូនឹងគ្នាយ៉ាងផ្អែមល្ហែមជារឿយៗផងដែរ ។

ដោយឡែក នៅក្នុងឱកាសបិណ្ឌទី ១២ នាថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ ២០២០ នេះដែរ មាស សុខសោភាព ហាក់កាន់តែមើលទៅមានសុភមង្គលខ្លាំងឡើង ព្រោះតែនាងបានបណ្តើរគូស្នេហ៍ទៅធ្វើបុណ្យរួមគ្នាជាមួយនឹងអ្នកម្តាយ និង មីងទៀតផង ។ ជាមួយសកម្មភាពធ្វើបុណ្យជុំគូស្នេហ៍ និង អ្នកមានគុណនេះ តារាសម្រៀង មាស សុខសោភា ក៏ទទួលបានការចាប់អារម្មណ៍ និង កោតសរសើរយ៉ាងច្រើនពីអ្នកគាំទ្រផងដែរ ដោយកន្លងមកអ្នកគាំទ្រកម្របានឃើញសកម្មភាពបែបនេះពីតារាចម្រៀងស្រីរូបនេះឡើយ ៕

Related posts

Leave a Comment