ក្រោយល្បីរឿងរ៉ែខ្មែរត្រូវគេឆ្នៃយកលក់ក្រៅប្រទេស! ប្រធានគណបក្សខ្មែរក្រោក បានផ្តល់ជាមតិបែបនេះ ទោះពិតឬមិនពិត តែយើងអាចគិតថា….

នៅមុននេះបន្តិច ប្រធានគណបក្សខ្មែរក្រោក លោក William Guang បានបញ្ចេញមតិថា: ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកបានផ្សាយអំពីរូបភាពបុរសវៀតណាមម្នាក់ដែលបង្ហោះពីសមិទ្ធផលត្បូងថ្មមានតម្លៃដែលសារព័ត៌មានអះអាងថារ៉ែនោះយកចេញពីកម្ពុជា

ពិតណាស់ត្បិតនេះជារូបដែលបង្ហោះដោយជនជាតិវៀតណាមម្នាក់ហើយពិបាកវាយតម្លៃថាពិតឬមិនពិតណាស់ តែយ៉ាងណាមិញវាក៏ជាតម្រុយដែលនាំអោយយើងគិតដល់ប្រធានបទពាក់ព័ន្ធនិងធនធានរ៉ែនេះដែរ ព្រោះកន្លងមកពិតជាមានព័ត៌មានល្ហៀងថា មានក្រុមហ៊ុនបរទេសមួយចំនួនពិតជាបានធ្វើសកម្មភាពរុករករ៉ែនៅកម្ពុជាពិតមែន រហូតមានក្រុមហ៊ុនរុករករ៉ែខ្លះប្រព្រឹត្តសកម្មភាពទាំងខុសច្បាប់ទៀតផង គឺ២ក្រុមហ៊ុនដែលរុករករ៉ែស្ពាន់នៅសៀមរាបកន្លងមក ។

និយាយមកដល់នេះ ខ្ញុំមានចំណេះដឹងតិចផ្នែកហ្នឹងណាស់ តែដឹងច្រេីនតែម្យាងគត់ គឺ រ៉ែ វានៅក្នុងដីរបស់ខ្មែរ អាចនិយាយបែបមិនសូវយល់បានថា វាជារបស់យើងទាំងអស់គ្នា ? តែបើមើលទៅរូបខាងលើយើងមានការពិចារណាថា ចុះដល់តែវៀតណាមឬបរទេសបានយកបាន ឬយើងគ្មានសមត្ថភាពយកបានតើមែនទេ ? ឬធនធាននិងយើងមិនអាចប្រើប្រាស់បានឬដល់តែនាំចេញទៅគេកែឆ្នៃរួចទើបយើងទិញតពីគេ?

ពាក់ព័ន្ធនិងបញ្ហានេះខ្ញុំលើកទឹកចិត្តអោយពាណិជ្ជករខ្មែរសិក្សាមើលចំពោះការរុករករ៉ែ និងហ៊ានស្នើរសុំអាជ្ញាប័ណ្ណដើម្បីរុករក និងយកសមិទ្ធផលនោះមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង បរទេសផង ។ ហើយសង្ឃឹមថា អាជ្ញាប័ណ្ណរុករករ៉ែ ផ្ដល់អោយតាមតែល័ក្ខខ័ណ្ឌច្បាប់ដោយមិនផ្ដោតលើ ស្រម៉ូម

និងលើកទឹកចិត្តអោយមានការវិនិយោគលេីវិស័យកែឆ្នៃធនធានរ៉ែនេះដើម្បីជាប្រយោជន៍អោយបានច្រើនបន្ថែមទៅទៀត ហើយអ្វីដែលល្អវិសេសបំផុត ប្រសិនជារដ្ឋជាអ្នករុករក ហើយបើកឱកាសអោយឯកជនមកវិនិយោគជាមួយទើបកាន់តែប្រសើរលើការរុករករ៉ែនេះ ដើម្បីជាសក្ខីកម្មនៃ ការយករ៉ែក្រោមដីខ្មែរបម្រើប្រយោជន៍ខ្មែរយ៉ាងពិតប្រាកដ៕

Related posts

Leave a Comment