គ្មានមន្ទិលសង្ស័យទៀតទេ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ព្រះសង្ឃ​ ៤៦ នៅខេត្តបាត់ដំបង ​គឺជាករណីសង្ស័យជំងឺផ្តាសាយធំ​

យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ព្រះសង្ឃចំនួន ៤៦ គង់នៅវត្តគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលមានព្រះអាការរោគដូចជា ក្តៅខ្លួន​ លើសពី ៣៧,៥​ អង្សារសេ​ ក្អក​ និង ហៀរសំបោរនោះ គឺជាករណីផ្តាសាយធំ ។

ករណីយសង្ស័យគ្រុនផ្តាសាយធំបានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន​ ៤៦ អង្គ ពេលនេះបានជាសះស្បើយជាបន្តបន្ទាប់ហើយ បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង ។ ចំណែកសំណាកព្រះសង្ឃ ២១ ដែលគ្រូពេទ្យយកសំណាកទៅពិនិត្យកាលពីថ្ងៃទី ១៤ កញ្ញា ២០២០ នោះ គឺខាងពន្ទីរពេទ្យកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅផងដែរ ៕

Related posts

Leave a Comment