កាន់បិណ្ឌទី១២ ហើយនឹងត្រូវជាថ្ងៃពិសេសមួយផង ឱក សុគន្ធកញ្ញា និងស្វាមី ដឹកដៃគ្នាទៅធ្វើបុណ្យនៅលើកោះសង្សារ ហើយពិសេសគឺ….

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាចម្រៀងមានប្រជាប្រិយភាពខ្ពស់ក្នុងសិល្បះ គឺអ្នកនាងឱក សុគន្ធកញ្ញា រាល់បទចម្រៀងជាច្រើនរបស់អ្នកនាង តែងតែទទួលបានការចាប់អារម្មណ៍ ជាក់ស្តែងសម្រាប់បទចម្រៀងសម្រាប់រដូវភ្ជុំឆ្នាំនេះវិញ ដែលមានចំនងជើងថា ភ្ជុំបិណ្ឌដល់ហើយ បានកំពុងតែទាញការចាប់អារម្មណ៍មិនធម្មតាពីក្មេងៗ យុវជន យុវតី និងមនុស្សចាស់ជាច្រើនផងដែរ។

ដោយលែកក្នុងថ្ងៃកាន់បិណ្ឌទី១២ យោងតាមហ្វេសបុកផេចរបស់អ្នកនាងឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើននៅលើកោះសង្សារ កំពុងតែធ្វើបុណ្យជាមួយនឹងស្វាមី ក្នុងនោះអ្នកនាងបានរៀបរាប់ថា: ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ…៕

Related posts

Leave a Comment