តាមពិតបទថ្មី ព្រាប សុវត្ថិ «ភូមិខ្ញុំ Update» ជាអ្នកនិពន្ធដោយផ្ទាល់ពី តារាស្រីម្នាក់នេះសោះ (មានវីដេអូ)

បច្ចុប្បន្ន កំពូលតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេស កម្ពុជា លោក ព្រាប សុវត្ថិ បានផ្លាស់ប្ដូរផលិតកម្ម ចុះកុងត្រាជាមួយផលិតកម្មថ្មី Galaxy Navatra ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ់ាងខ្លាំង។ បន្ទាប់ពីមកនៅក្នុងផលិតកម្មថ្មីនេះរួច ពេលនេះតារារូបនេះ បានចេញបទផ្ទាល់ខ្លួនចំនួនពីរបទហើយ ដោយបទទាំងនោះសុទ្ធសឹងតែមានការគាំទ្រច្រើនពីមហាជន និងហ្វេនៗ។

យ៉ាងណាមិញ បទថ្មីទីពីររបស់លោក ព្រាប សុវត្ថិ ទើបតែចេញបានប៉ុន្មានម៉ោងមុនប៉ុណោះ ដែលបទមួយនោះមានចំណងជើងថា “ភូមិខ្ញុំ Update” ម្យ៉ាងវិញទៀត បើទោះបី ទើបតែចេញមិនបានប៉ុន្មានម៉ោងក៏ពិតមែនតែចំនួនអ្នកចៅលមើលរហូតដល់ជាងមួយសែននាក់។ ហើយបទថ្មីនោះដែរ ស្ដាប់ទៅពិតជាពិរោះខ្លាំងទាំង សាច់ភ្លេង និងទំនុងច្រៀង ជាពិសេស កាយវិការគឺមានភាពរស់រវើកច្បាស់ត្រជាក់ភ្នែកតែម្ដង។

ជាក់ស្ដែង បទថ្មី “ភូមិខ្ញុំ Update” ជាស្នាដៃតែងនិពន្ធ Melody និងទំនុងច្រៀងដោយ កញ្ញា តន់ ច័ន្ទសីម៉ា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ផ្ទាល់។ ក្នុងនោះដែរ ទោះបី តារាចម្រៀងស្រីរូបនេះចេះច្រៀងរាំ តែនាងនៅមានសមត្ថភាពអាចនិពន្ធបទចម្រៀងបានយ៉ាងល្អថែមទៀតផង។ ក្រោយអ្នកគាំទ្របានដឹងថាបទចម្រៀងទីពីររបស់ លោក ព្រាប សុវត្ថិ ជាស្នាដៃនិព្ធដោយ កញ្ញា តន់ ច័ន្ទសីម៉ា រួចហ្វេនៗនាំគ្នាសរសើរពីតារាចម្រៀងស្រីវ័យក្មេងរូបនេះគ្រប់ៗគ្នាសឹងតែមិនដាច់បីមាត់៕

Related posts

Leave a Comment