មើលតុក្កតា «ឈីងចាំង» រាប់ឆ្នាំ ទើបស្គាល់មុខអ្នកបញ្ចូលសំឡេងខ្មែរ”

តុក្កតារឿង «ឈីងចាំង» គឺជារឿងគំនូរជីវចលរបស់ប្រទេសជប៉ុនមួយដែលទទួលបានភាពល្បីល្បាញខ្លាំងស្ទើពាសពេញពិភពលោក តាំងពីក្នុងអំឡុងឆ្នាំ ១៩៩០ រហូតមកដល់សព្វថ្ងៃ ។ ទោះបីជាមិនបានយល់នៅភាសាជប៉ុនក្ដី ប៉ុន្តែតុក្កតាមួយនេះបានផ្ដល់ភាពសប្បាយរីករាយខ្លាំងដល់ទស្សនិកជន ដោយបកប្រែបញ្ចូលសំឡេងដ៏ស័ក្តិសមទៅនឹងតួអង្គនីមួយៗ ។

ដោយសារភាពល្បីល្បាញ តុក្កតារឿង «ឈីងចាំង» ត្រូវបាននាំចូលមកកម្ពុជា និង បានធ្វើការបកប្រែបញ្ចូលសំឡេងជាភាសារខ្មែរ បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ដោយទទួលបានការពេញនិយមពីមហាជនខ្មែរគ្រប់ស្រទាប់វ័យតាមដានមិនឱ្យដាច់ភាគឡើយ ព្រោះសាច់រឿងតុក្កតានេះមានភាពកំប្លែងស្ងួតច្រើន ហើយអ្វីដែលពិសេសនោះ គឺការបញ្ចូលសំឡេងបែបខ្មែរ ដែលវាជាល្បោយមួយកាន់តែធ្វើឱ្យរឿងតុក្កតានេះល្អមើលលើសដើម ។ ដោយសារតែការបញ្ចូលសំឡេងបែបខ្មែរមានភាពទាក់ទាញ និង ស័ក្តិសមជាមួយតួអង្គខ្លាំងនោះ ។

ក្នុងពេលនេះផងដែរ សូមបង្ហាញមុខមាត់ពិតអ្នកបញ្ចូលសំឡេងម្នាក់ដែលកាន់តួអង្គ «ប៉ាឈីងចាំង» ក្នុងរឿងតុក្កតានេះ ។ តើអ្នកបញ្ចូលសំឡេងតួ «ប៉ាឈីងចាំង» ជានរណា? មានវ័យប៉ុន្មានឆ្នាំ? តាមរយៈកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ MyTV បានឲ្យដឹងថា អ្នកបញញចូលសំឡេងតួ «ប៉ាឈីងចាំង» មានឈ្មោះ ជុន វណ្ណយុត្ត ហើយមកដល់ឆ្នាំ ២០២០ នេះ លោកមានវ័យ ៥៤ ឆ្នាំ ។

Related posts

Leave a Comment