ពុទ្ធោអើយ! បើឯងបុ កហើយមិញបានមិនឈប់ទៅ បុ កហើយអូសនារីម្នាក់ និងម្ចាស់កង់បី ២០០ម៉ែត្រ ហើយទីបំផុតជនរងគ្រោះក៏គ្មានស ល់ជីវិ ត… (មានវីដេអូ)

កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នា ក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលមនុស្ស ២នាក់ បា ត់ប ង់ជីវិត។

មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ។ លុះមកដល់ចំណុចកើតហេតុ បានឈប់ពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណ:នោះ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនលឿន បានបុ កម៉ូតូកង់បីពីក្រោយពេញទំហឹង រួចរុញទៅផ្ទ ប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត រងការខូចខាត។

ជនរ ងគ្រោះទី១ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ ជនរ ងគ្រោះទី២ ជាភ្ញៀវជិះកង់បីឥណ្ឌា មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ។ ចំណែកអ្នកបើករថយន្តប ង្ក ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាត់ខ្លួន

បើករថយន្តប្រភេទដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3667។ ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនព្យាយាមបើករត់ ទាំងម៉ូតូកង់បី ជា ប់នៅក្រោមរថយន្ត កិ នអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី និងស្រ្តីម្នាក់ ដែលរួមដំណើរ បា ត់ប ង់ជីវិ តទាំង២នាក់តែម្ដង។ ដោយទ្បែកសពជនរងគ្រោះ បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment