អ្នកណាមានកូនស្រី លេងស្ទីលកូនអ្នក តាមMomo ឡើងគួរឲ្យក្នាញ់ណាស់

មួយរយៈចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ហាក់ដូចជា ឡើងកូដខ្លាំង ដោយពេលនេះ នាងទទួលការងារ ជាពិធីការិនី នៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ ហើយក៏តែងថតសម្អាងការ ជារឿយៗផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺកូនរបស់តារាស្រីរូបនេះ ក៏កំពុងតែធ្វើឲ្យមនុស្សគ្រប់គ្នា ក្នាញ់នឹងរូបគេយ៉ាងខ្លាំង​ជាមួយនឹង​ មុខមាត់ឃ្យូតៗ ហើយគួបផ្សំនឹង សកម្មភាពជាប្រចាំថ្ងៃ បែបគួរឲ្យស្រលាញ់ របស់កូនស្រីអ្នកនាង។ ជាពិសេស ត្រង់សម្លៀកបំពាក់តែម្តង គឺអ្នកនាង គង់ ចាន់ស្រីមុំ តែងតែ រៀបចំឲ្យកូនស្រី ៉យ៉ាងស្រស់ស្អាត ហើយពេលខ្លះ ក៏ហ្វេសសិន ដូចអ្នកនាង ដែរ ដែលធ្វើឲ្យហ្វេន អត់ទ្រាំសរសើរមិនបាន ទៅលើការទុកដាក់ តុបតែង ឲ្យកូនស្រី យ៉ាងគួរឲ្យស្រលាញ់។

ក្នុងនោះ ក៏មានមតិជាច្រើន បាននិយាយថា នៅពេលដែល ម៉ូម៉ូ លេងខ្លួនទៅតាមអ្នកម្តាយធ្វើឲ្យ គឺកាន់តែមើលទៅ ឃើញដូចជាមនុស្សធំយ៉ាងដូច្នោះដែរ ហើយអ្វីដែលសំខាន់ នៅពេលធំឡើងទៅ មិនដឹងថា ឡូយយ៉ាងណាទេ បើពេលនេះ កប់ស៊េរីតាំងពីក្មេងទៅហើយ។ ដូច្នេះប្រិយមិត្តណា មានកូនស្រី អាចលេងស្ទីល​ តាមម៉ូម៉ូ កូនស្រីអ្នកនាង គង់​ ចាន់ស្រីមុំ បាន៕

Related posts

Leave a Comment