អាណិតណាស់! បងប្អូននារីរងគ្រោះ យំស្ទើរគាំង បានត្រឹមមើលគេស្រង់ប្អូនស្រីពីទឹក… (មានវីដេអូ)

នៅមុននេះនារីរងគ្រោះដែលបានលោ តពីលើស្ពាន ទុកនៅត្រឹមបាច់ផ្កា និងស្បែកជើង ត្រូវបានប្រទះឃើញអណ្តែតឡើងមកលើផ្ទៃទឹកហើយនៅមុខវាំង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ហើយនេះក៏ជារឿងដ៏គួរឲ្យសោកស្តាយណាស់ ទាំងស្អាត ទាំងក្មេង មិនគួរណាសម្រេចចិត្តគិតខ្លី ធ្វើរឿងបែបនេះនោះទេ យ៉ាងណាមានតែចូលរួមសោកស្តាយផងសម្រាប់សាច់ញាតិបងប្អូនរបស់គាត់។ ក្រោយរកឃើញភ្លាមៗ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សាច់ញាតិ ហើយក៏បានលើកយកស ពរបស់នារីរងគ្រោះមកលើកគោករួចហើយ និងត្រៀមបន្តការស្រាវជ្រាវតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះផងដែរ។

គួររំលឹកថា ករណីនារីដ៏ស្រស់សោភាព សម្រេចចិត្តលោ តពីលើស្ពាន ដោយបន្សល់ត្រឹមបាច់ផ្កា និងស្បែកជើង បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងនាំគ្នាវិភាគ ក៏ដូចជាវាយតម្លៃបញ្ចេញមតិផ្សេងៗគ្នា ដោយហេតុការណ៍បានកើតឡើង នៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នារីរងគ្រោះខាងលើមានឈ្មោះនៅក្នុងហ្វេសបុក Gech Gech និងមានឈ្មោះពិត ចាន់ ស្រីមាន អាយុ២២ឆ្នាំ តាមប្រភពព័ត៌មានបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។

ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញាំអីនៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ហើយក៏បាត់ដំណឹងសូន្យឈឹង។ រហូតព្រឹកឡើង បានមិត្តភ័ក្ររកគេផ្សព្វផ្សាយករណីនារីម្នាក់លោ​​ តទឹកខ្លួន ដែលបន្សល់ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូរ។

សម្រាប់ព័ត៌មាននៅកន្លែងកើតហេតុវិញ បានអះអាងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោ តចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង៕

Related posts

Leave a Comment