សកម្មភាពថតក្រៅឆាក ខេមរៈ សិរីមន្ត នៃបទ ជូនម៉ែមួយលាន ដឹងតែកក្រើករដូវភ្ជុំទៀតហើយ! (មានវីដេអូ)

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា ប៉ុន្មានបទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្រចាំផលិតកម្មរស្មីហង្សមាសសម្រាប់រដូវភ្ជុំបិណ្ឌឆ្នាំនេះ គឺទទួលបានការគាំទ្រច្រើន ដូចជាបទ ជូនម៉ែមួយលានខែភ្ជុំ – ភ្ជុំបិណ្ឌដល់ហើយ ជាដើម ដោយបទចម្រៀងទាំងពីរនេះ មានអ្នកចូលទស្សនាជាច្រើនដង ជាពិសេសគឺបទចម្រៀង ជូនម៉ែមួយលានខែភ្ជុំ និងត្រៀមចេញជា MV នៅពេលឆាប់ៗខាងមុខទៀតផង។

ដោយលែក នៅមុននេះបន្តិច មហាជនពិតជាភ្ញាក់ផ្អើលក្រោយពី កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពជាមួយតារាកំប្លែងជើងចាស់ដ៏ល្បីពីរដួង គឺលោកពូ កុយ និងលោកពូក្រឹម ឈរនៅលើវាលស្រែ ក្នុងនោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត

បានភ្ជាប់ជាមួយសារថា: មិនសង្ហារតែទាន់សមយ័។ យ៉ាងណាក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា ប្រហែលជា MV បទ ជូនម៉ែមួយលានខែភ្ជុំ ហើយមើលទៅ ពួកគាត់កំពុងតែថតរួមគ្នា ហើយអ្នកខ្លះថាប្រហែលជាលោក ខេមរៈ សិរីមន្ត ត្រៀមចេញបទថ្មីទៀតហើយ៕

Related posts

Leave a Comment