មិនឲ្យចាញ់រៀមច្បង បទ “ខែភ្ជុំជ្រូកយំពេញទ្រុង” Version ស្រី ច្រៀងដោយ តន់ ចន្ទសីម៉ា ចេញហើយ(មានវីដេអូ)

ហ្វេនៗ ជាច្រើន ពិតជាបានជ្រាបហើយថា បទដំបូង របស់ លោក ព្រាប សុវត្ថិ ដែលច្រៀងនៅផលិតកម្ម Galaxy Navatra បានចេញផ្លូវការហើយ នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ក្រោមចំណងជើងថា “ខែភ្ជុំជ្រូកយំពេញទ្រុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ Grimes។

មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះ ថែមទំាងអមដោយទេសភាព ស្រុកស្រែ ស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ម្យ៉ាងវិញទៀត គ្រាន់តែឮភ្លេងក៏ចង់រាំតាមដែរ។

លុះមកដល់ថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ ២០២០ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ រហូតដល់មានអ្នកចូលទស្សនាជាង ១លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ នេះ ចំថ្ងៃកាន់បិណ្ឌ១០ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទដដែលនេះ តែ Version ស្រីម្តង ដែលជាការបកស្រាយ ដោយ តន់ ចន្ទសីម៉ា។

ស្តាប់ចប់ភ្លាម ហ្វេនៗ នាំគ្នា ចូល comment ព្រាត ថា ៖ មាន version ស្រីទៀត ពីរោះកប់, version ស្រីក៏ពីរោះដែរ, សំលេង​មុត​ល្អ​ណាស់​ កញ្ញា សីម៉ា, ពីរោះ​ទៀតហើយ សុំសសើរ យឹម តាស្រង់ ពូកែនិពន្ធម្លេស សុទ្ធតែមានន័យទាំងអស់ អោយតែបទគាត់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះកុំឲ្យរងចាំយូរ សូមស្តាប់ តន់ ចន្ទសីម៉ា បកស្រាយបទ “ខែភ្ជុំជ្រូកយំពេញទ្រុង” ទំាងអស់គ្នា ៖

Related posts

Leave a Comment