ពិតជាអ្នកក្លាហានលាក់មុខមែន! ចោរចិត្តខ្លាំង ជិះកង់ឆក់ទូរស័ព្ទនារីរងគ្រោះជិះម៉ូតូ ប៉ុន្តែចុងក្រោយបានត្រឹមខកខ្លួន….

យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន ហង្សតូច បានឲ្យដឹងថា: ខ្លាំងបាត់! ជនសង្ស័យដាច់ដាបម្នាក់ជិះកង់ទៅឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងឈរថតលេងក្បែរចិញ្ចើមសួនមុខព្រះបរមរាជវាំង បានសម្រេច ហើយព្យាយាមជិះកង់រត់គេចខ្លួន តែមិនរួចពីខ្នោះរបស់សមត្ថកិច្ច ហេតុការណ៍ខាងលើនេះកើតឡើងកាលពី វេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផ្នែកលក់ ស្នាក់នៅផ្ទះជួលលេខ២៥Eo ផ្លូវលេខ៤២ ភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានបន្ដថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីម្តុំវិមាន ឯករាជ្យ មកលេងមុខព្រះបរមរាជវាំង ដោយជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីត្បូងមកជើងមកដល់មុខព្រះបរមរាជវាំង ជនរងគ្រោះបានឈប់ម៉ូតូ រួចចុះឈរយកទូរស័ព្ទមកថតលេងក្បែរចិញ្ចើមផ្លូវ ក៏ស្រាប់តែមានជនសង្ស័យជិះកង់មក ពីក្រោយហើយអែបខាងឆ្វេងដៃជនរងគ្រោះ

ហើយធ្វើសកម្មភាពឆក់ យកទូរស័ព្ទពីជនរងគ្រោះបានសម្រេច ភ្លាមៗនោះជនសង្ស័យព្យាយាមជិះកង់រត់គេចខ្លួនដែរ ប៉ុន្ដែពេលនោះជន រងគ្រោះក៏បានស្រែកឆោឡោរត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនៈ ល្បាតមក ដល់កន្លែងកើតហេតុក៏បានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងយកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនៈ ដើម្បីធ្វើការសាកសួរ ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់

Related posts

Leave a Comment