ញាក់សាច់! ក្រោយពីមហាជនដឹងថានាឡិកាដៃរបស់ រ៉ូ លីន មានតម្លៃ ១២ ម៉ឺនដុល្លារ ស្រាប់តែ រ៉ូ លីន បង្ហោះរូបផ្ទះវីឡាទៀត ដោយភ្ជាប់ជាមួយសារចាក់ដោតថា…

តារាសម្ដែង និងច្រៀងពហុជំនាញ រ៉ូ លីន នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានខ្លាំងមិនធម្មតា ហើយនៅតែបន្តធ្វើឲ្យទស្សនិកជនបានសើចសប្បាយគ្រប់កម្មវិធី ដែលមានវត្តមានរបស់ខ្លួន ជាពិសេសនោះសព្វថ្ងៃនេះ គឺ រ៉ូ លីន បានផ្លាស់ប្តូរជីវភាពរបស់ខ្លួនបានច្រើនហួសពីការស្មាន គឺមានទ្រព្យសម្បត្តិច្រើនឡើងៗគួរឲ្យកត់សម្គាល់ ហើយជីវិតរស់នៅកាន់តែមានភាពហាយសូផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន មហាជនបានដឹងថានាឡិការដៃដែល រ៉ូ លីន កំពុងប្រើគឺមានម៉ាក Richard Mille 011 Flyback Chronograph ដែលមានតម្លៃដល់ទៅជាង ១២ ម៉ឺនដុល្លារអាមេរិកឯណោះ រំលងបានបន្តិច ស្រាប់តែ រ៉ូ លីន បង្ហោះរូបផ្ទះវីឡា ជាមួយសារដ៏ចាក់ដោតថា: «បើជ្រុលរឿងនាឡិកាហើយដាក់ផ្ទះមួយទៀតម៉ងទៅកុំឲ្យសៅហ្មងចិត្ត»៕

Related posts

Leave a Comment