សង្វែកណាស់! បងស្រីរបស់នារីដែលលោ តពីលើស្ពាន បន្សល់ត្រឹមបាច់ផ្កា និងស្បែកជើង បានបង្ហោះវីដេអូចុងក្រោយយប់ដែលប្អូនស្រីធ្វើខួបកំណើតអោយខ្លួន មើលហើយអ្នកណាមិនស្លុតចិត្ត… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា នៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាននារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោ​តទឹក នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។

មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភក្តិ ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាដែលជាម្ចាស់គណនី

Facebook ឈ្មោះ Gech Gech និងមានឈ្មោះពិត ចាន់ ស្រីមាន អាយុ២២ឆ្នាំ ក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោ តចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិ ចចូលទៅក្នុងទន្លេបាត់ទៅហើយ ជាពិសេសក៏មានអ្នកប្រាប់ថា មុនកើតហេតុគេឃើញហាក់ដូចជាទាស់សំដីគ្នាជាមួយមនុស្សម្នាក់ផ្សេងទៀតនៅក្នុងឡាន។

ដោយលែកក្រោយកើតហេតុចំពោះសមាជិកគ្រួសារដ៏សំខាន់ មុននេះបងស្រីរបស់នារីរងគ្រោះ ដែលមានគណនីហ្វេសបុកឈ្មោះ Chan Raksmey បានរៀបរាប់ទាំងក្នុងចិត្តរន្ធត់ថា: ម្ដាយរបស់ខ្ញុំសន្ល ប់បាត់ហើយ ខ្ញុំអត់រឹងមាំ នឹងទទួលយករឿងនឹងទេ តាំងពីព្រឹកដល់ពេលនេះ បាយទឹកអត់ទាន់

បានចូលពោះខ្ញុំ សូម្បីតែ1គ្រាប់ ខ្ញុំពិបាកផ្លូវកាយ និងផ្លូវអារម្មណ៌ណាស់ នេះជាលើកទី2នឹងមនុស្ស2នាក់ហើយដែរខ្ញុំត្រូវរាប់រង់ទទួលខុសត្រូវតែឯង ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពីប៉ូលីស អគុណ មិត្តភក្ដ ទាំងអស់ នឹងក្នុងបណ្ដាញ ដែរជួយលើកទឹកចិត្ត នឹងបារម្មណ៍។

ហើយអ្វីដែលគួរឲ្យសង្វែគទៀតនោះគឺ បងស្រីរបស់នារីរងគ្រោះ ព្រោះនឹកស្រណោះដល់ប្អូនស្រីខ្លាំងពេក ជាមួយនឹងអារម្មណ៍មិនអាចទទួលយកបាន ស្រាប់តែគាត់បានបង្ហោះវីដេអូប្អូនស្រីធ្វើខួបកំណើតអោយគាត់ ក្នុងយប់តែមួយជាមួយយប់កើតហេតុ ដែលមើលហើយពិតជាអាណិតសង្វែគណាស់៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment