ជួយស៊ែរនៅអំពើល្អរបស់គាត់ផង! គ្រាន់តែទទួលបានដំណឹងថាមានគ្រួសធ្លាក់នៅលេីស្ពានស្ទឹងមានជ័យ ពួកគាត់ចេញមកសម្អាតចេញភ្លាមៗ ទាំងកណ្តាលថ្ងៃត្រង់….

នៅមុននេះបន្តិច ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមថាមានឡានដឹកគ្រួសធ្លាក់តាមផ្លូវនៅលេីស្ពានស្ទឹងមានជ័យបណ្តាលឲ្យម៉ូតូមួយចំនួនរងគ្រោះថ្នាក់ដោយរអិលដួល យោងតាមហ្វេសបុកផេចផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: ក្រុមការងារព័ត៌មាន និងប្រតិកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បានធ្វេីការទាក់ទងទៅលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ភ្លាមៗនោះលោកអធិការបានបញ្ជាដល់មន្ត្រីប៉ុស្តិ៍ចុះដល់ទីតាំងភ្លាមៗដេីម្បីត្រួតពិនិត្យ និងបោសសំអាត ដេីម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ជិះដួលដោយសាររអិសគ្រួសនេះទៀត៕ អរគុណដល់ពលរដ្ឋដែលបានខលមកផ្តល់ព័ត៌មាន៕

Related posts

Leave a Comment