កូនមាសឪពុកអើយ ហេតុអ្វីដាច់ចិត្តម្ល៉េះ! ឪពុកឈឺធ្ងន់ កូនៗសុខចិត្តដុបឪពុកមកទម្លាក់ចោលតាមផ្លូវ ហើយ….

យោងតាមហ្វេសបុកផេចរបស់សារព័ត៌មាន BKK 24h បានឲ្យដឹងថា: លោកតាដែលមានវ័យ៧៥ឆ្នាំម្នាក់ និងមានជំងឺប្រចាំកាយផងនោះ ត្រូវកូនដឹកចេញពីមន្ទីរពេទ្យរួចយកទៅទម្លាក់ចោលនៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចស្ពានលេខ៣ ស្ថិតនៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បុរសវ័យចំណាស់ និងមានជំងឺប្រចាំកាយខាងលើឈ្មោះ គិត ឈាង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មាន ពីស្ត្រីម្នាក់ ជាប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០

គាត់បានធ្វើដំណើរទៅទិញអីវ៉ាន់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្ត ពណ៌ខ្មៅ មួយគ្រឿង មិនស្ពាល់ម៉ាក និងផ្លាកលេខជិះគ្នា៦នាក់ ប្រុស៣នាក់ស្រី៣នាក់ បានយកបុរសនោះចេញពីរថយន្ត ឱ្យអង្គុយនៅបង់កន្លែងកើតហេតុ ប្រភពដដែលបន្តថា នៅពេលគាត់សួរនាំពួកគេពួកគេឆ្លើយថា ប្រញាប់ដឹកអ្នកដំណើរទៅស្រុកហើយក៏ប្រញាប់ចាកចេញពីបុរសវ័យចំណា់នោះ ព្រមគ្នាឡើងរថយន្តឆ្ពោះទៅទិសខាងជើងបាត់ស្រមោល។

តាមប្រភពពីលោកតាវ័យចំណាស់ខាងលើឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានទុកាត់ចោលនោះ មានកូនស្រីរបស់គាត់ចំនួន២នាក់ផងដែរ ដោយលោកតាមិនបានប្រាប់ពីឈ្មោះពួកគេឡើយ។ លោកតាប្រាប់ថា គាត់មានជំងឺរលា កក្រពះពោះវៀន កម្រិតធ្ងន់ ត្រូវចំណាយប្រាក់រហូតដល់៣០០០ដុល្លារ

Related posts

Leave a Comment