ក្មេងស្រីមុខស្រស់វ័យ១៨ឆ្នាំ ចាក់សម្លាប់ម្ដាយបង្កើត១៥១ដង តែទឹកមុខនៅញញឹមស្រស់ ដោយសារតែនាង … (មានវីដេអូ)

កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពី វីដេអូមួយដែលមានវត្តមាននារីវ័យក្មេងម្នាក់ ក្នុងតុលាការអមដោយឯកសណ្ឋានអ្នកទោសពណ៌ទឹកក្រូច អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នារីម្នាក់នោះ បានញញឹមយ៉ាងស្រស់បស់ ដាក់កាមេរ៉ា ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ជាហេតុដែលមហាជនទាំងអស់ងឿងឆ្ងល់គ្រប់គ្នា។

មើលទៅសាកសមនឹងទឹកមុខ និងរឿងរ៉ាវរបស់នាង ដែលជាក្មេងស្រីតូចមុខស្អាត ប៉ុន្តែបែរជាហ៊ានធ្វើរឿងដ៏សាហាវបែបនេះទៅវិញ ដោយនារីវ័យក្មេងម្នាក់នេះ បានជាប់ទោសពីបទឃាតកម្មដ៏រន្ធត់មួយកាលពីឆ្នាំ២០១៣ ដោយក្មេងស្រីវ័យក្មេងមានអាយុត្រឹមតែ១៨ឆ្នាំ ឈ្មោះថា Isabella Guzman បានចាក់សម្លាប់ម្ដាយបង្កើតរបស់ខ្លួន ចំនួន១៥១កាំបិត។

បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួនបាន និងនាំយកទៅតុលាការ ត្រូវបានចៅក្រមប្រកាសថា មិនមានកំហុស ព្រោះតែបានរកឃើញថា នារីម្នាក់នេះ មានលទ្ធផលនៃការធ្វើតេស្តបង្ហាញថា នាងពិតជាមានជំងឺវិកលចរិក ពិតមែន ហើយបច្ចុប្បន្នកំពុតសម្រាកព្យាបាលនៅមន្ទីរពេទ្យចិត្តសាស្រ្ដ Pueblo ក្នុងរដ្ឋColorado សហរដ្ឋអាមេរិក៕

Related posts

Leave a Comment