គិតខ្លី្លម្ល៉េះអូន! នារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ !

(ភ្នំពេញ)៖ នារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។

ហេតុការណ៍បានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារព័ត៍មាន ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភក្តិ ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ៕

Related posts

Leave a Comment