ប្រទេសថៃ: ដូចជាគ្មានរអែងចិត្តអ្នកជិតខាងសោះ ចោលសំរាមមុខផ្ទះគរដូចភ្នំចង់ជាន់ទី ២ ឯណោះ ជះក្លិនស្អុយ

វាជារឿងដ៏ហួសចិត្ត ហើយមិនគួរឱ្យជឿថាកើតមានជាក់ស្តែង ដោយម្ចាស់ផ្ទះមួយបានយកសំរាមជាច្រើនមកដាក់នៅមុនផ្ទះរបស់ខ្លួនដោយដាក់ហូរហៀរដល់ពាក់កណ្តាលថ្នល់ បើនិយាយពីកម្ពស់វិញគឺមានកំពស់ដល់ជាន់ទី ២ ឯណោះ ។

នៅថ្ងៃទី ០៦ ខែកញ្ញា​ ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកជិតខាងម្នាក់ហេតុតែទ្រាំមិនបានទៅនឹងក្លិនដ៏ស្អុយរលួយ និង សត្វល្អិតជាច្រើន ដែលវារចេញពីសំរាមដែរនៅជិតផ្ទះនោះ បានធ្វើការផ្ញើរូបថតមួយចូលទៅក្នុងផេកដ៏ល្បីមួយរបស់ប្រទេសថៃ ដើម្បីឱ្យម្ចាស់ផ្ទះនោះបានដឹង និង ដោះស្រាយបញ្ហាសំរាមនៅខាងមុខផ្ទះនេះ ។ ម្ចាស់រូបនេះបានបញ្ជាក់ថា ខ្លួនមិនអាចទ្រាំទ្របានទៀតទេ ដោយសារតែសំរាមទាំងនេះគឺមានមករាប់ឆ្នាំហើយ ដោយម្ចាស់ផ្ទះខ្ជិលរហូតដល់ពេលខ្លះចេញតាមបង្អួចខាងមុខផ្ទះនៅជាន់ទី ២ ដើម្បីចេញមកក្រៅផ្ទះ និង តែងតែបោះសំរាមពីខាងលើនោះមានជារឿយៗ ។ តាមរូបភាពនេះបានធ្វើឱ្យអ្នកតាមដានបណ្តាញសង្គមហួសចិត្ត និង អាណិតអ្នកជិតខាងនោះយ៉ាងខ្លាំង ដែលត្រូវមករស់នៅក្បែរសំរាម ។ មិនតែប៉ុណ្ណោះគេក៏មានភាពងឿងឆ្ងល់ដែរថាហេតុអ្វីបានជាគ្មាននរណាម្នាក់អើពើសោះ សូម្បីតែអជ្ញារធរដែលបណ្តោយឱ្យមានសំរាមឡើងគរដល់ថ្នាក់នេះ ៕

Related posts

Leave a Comment