ស្រស់ស្អាតពេកហើយ! ព្រះនាងតូច នរោត្តម ជេនណា តែងព្រះកាយយ៉ាងសមសួនជានារីខ្មែរ ក្នុងរដូវភ្ជុំបិណ្ឌ ស្រស់សោភាពមិនចាញ់នារីពេញក្រមុំទេ….

បើគិតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ថ្ងៃកាន់បិណ្ឌទី៨ ក៏បានបញ្ចប់ ហើយក៏ត្រៀមចូលកាន់បិណ្ឌទី៩ នៅថ្ងៃស្អែកនេះហើយ ដោយប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនកុះករបានអញ្ជើញទៅវត្តអារាមធ្វើបុណ្យ ក្នុងទឹកមុខសប្បាយរីករាយ ចិត្តជ្រះថ្លា ជាមួយនឹងការតុបតែងខ្លួនតាមប្រពៃណីផងដែរ។

ដោយលែកបើប្រលេកមកមើល ព្រះនាងតូច នរោត្តម ជេនណា វិញ ក្នុងរដូវភ្ជុំបិណ្ឌនេះ ព្រះនាងបានរៀបចំគ្រងក្នុងឈុតប្រពៃណីបែបខ្មែរ ដែលមើលទៅពិតជាសមសួនខ្លាំងមែនទែន ទោះបីជាព្រះនាងតូច នរោត្តម ជេនណា ទើបតែមានអាយុទើបតែ៨ ព្រះវស្សាក៏ដោយប៉ុន្តែការតែងព្រះកាយបែបនេះគឺពិជាគួរឲ្យប្លែកភ្នែកខ្លាំង និយាយទៅដូចនារីពេញក្រមំុអញ្ជឹង។

ក្រោយពីបានឃើញរូបទាំងនេះហើយ ប្រជាពលរដ្ឋបានសរសើរ ព្រះនាងតូច នរោត្តម ជេនណា យ៉ាងខ្លាំង ដោយសារតែមានវ័យក្មេង ប៉ុន្តែមានសមត្ថភាពក្នុងសិល្បះជាច្រើន ដូចជា ច្រៀង រាំ សម្តែង ដើរម៉ូត ជាពិសេសមានសមត្ថភាពជាច្រើនទៀត ដែលក្មេងធម្មតាមិនងាយធ្វើដូចបាន៕

Related posts

Leave a Comment