អីយ៉ា មិនអន់នោះទេ កញ្ញា Rose បង្ហើបប្រាប់ថាអ្នកសុំស្រឡាញ់សុទ្ធតែអ្នកជំនួញ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី

បច្ចុប្បន្ន តារាសម្ដែង អាណារ៉ូស លេចមុខមាត់ខ្លាំងណាស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនានា បន្ទាប់ពីវីដេអូក្នុង TikTok «ស្គាល់ក្រដាស ១០ ក្រដាស ២០» ។

បទសម្ភាសរបស់នាងពីលោក អ៊ឹម ជីវ៉ា និង ចុងក្រោយគឺការបង្ហើរសំនៀងបទ «My heart will go on»។ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ រ៉ូស បានបញ្ចេញវីដេអូចម្រៀង «My heart will go on» ដែលនៅក្នុងវីដេអូនោះ នាងជាអ្នកច្រៀង និងសម្ដែងដោយផ្ទាល់។

បន្ទាប់ពីបង្ហោះវីដេអូនោះ នៅលើផេក «សិល្បករកម្ពុជា» មានមហាជនជាច្រើន បានបញ្ចេញមតិយោបល់រិះគន់ទៅកាន់នាងជាច្រើន តែនាងធ្លាប់ទម្លាយថា នាងហាក់មិនខ្វល់ប៉ុន្មានឡើយ ព្រោះបើគេដាក់ចិត្តស្អប់នាង ទោះនាងធ្វើល្អយ៉ាងណាក៏នៅតែគេស្អប់ដែរ ។ បន្ថែមពីលើការចេញបទចម្រៀងផ្លូវការលើគណនីផេក «សិល្បករកម្ពុជា» លោក អ៊ឹម ជីវ៉ា ក៏បានរៀបចំកិច្ចសម្ភាសមួយ ដោយចោទសួរសំណួរជាច្រើនទៅកាន់ស្រីស្រស់រូបនេះផងដែរ។

សំណួររបស់លោក អឺម ជីវ៉ា បានសួរថា បុរសភាគដែលដែលមកញ៉ែ Rose ជាបុរសប្រភេទណា? ឆ្លើយដោយគ្មានស្ទើរ នាងថា ថាអ្នកសុំស្រឡាញ់សុទ្ធតែអ្នកជំនួញ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ីហើយពួកគាត់ភាគ អ្នកជំនួញមករកស៊ីស្រុកខ្មែរ ។

Related posts

Leave a Comment