មុខមាត់ស្អាតបាតណាស់ ចោលអនាគតមួយទទេ ! យុវតីដ៏ស្រស់ស្អាតជួ ញ ដូរគ្រឿង ញៀ ន ត្រូវជាប់ពន្ធនាគារ រហូតដល់ …

នៅទីបំផុតយុវតីរូបស្រស់ត្រូវលោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈ ពេល ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ។

សេចក្ដីសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ដោយក្នុងសវនាការនោះជនជាប់ចោទជាស្ត្រីខាងល់បានសារភាពថាខ្លួនពិតជារកស៊ីឈ្នួលម្ចាស់គ្រឿងញៀនដើម្បីបញ្ជូនមកឱ្យម៉ូយ ដែលចាំទទួលយកនៅទីនោះ ។

គួរឱ្យដឹងថា កាលពីថ្មីៗកន្លងទៅនេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម ។ ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និង ដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម ៕

Related posts

Leave a Comment