មិនសរសើរ មិនបាន នេះគំនិតច្នៃប្រឌិតកូនខ្មែរ យកស្លឹកចេកមកច្នៃជាសម្លៀកបំពាក់ដូចនំអន្សម ក្នុងរដូវភ្ជុំបិណ្ឌ

ជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឱ្យតែដល់ថ្ងៃ ១ រោច ខែភទ្របទ ជាថ្ងៃកំណត់បិណ្ឌទី ១ ដោយប្រជាពលរដ្ឋខ្មែរទាំងចាស់ក្មេង ប្រុសស្រី ប្រមូលគ្នីគ្នាយកបង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ហើយរហូតដល់ថ្ងៃទី ១៥ រោច ខែភទ្របទ គឺជាថ្ងៃកំណត់បុណ្យភ្ជុំបិណ្ឌ ។

តាមទម្លាប់ មុនថ្ងៃបុណ្យភ្ជុំធំមួយថ្ងៃ ប្រជាពលរដ្ឋតែងរៀបចំអង្ករដំណើប សណ្ដែក ចេក ដូង វេចនំអន្សមជាមួយស្លឹកចេក ។ ដោយមើលឃើញនូវទំនៀមទម្លាប់របស់ដូនតាពីបុរមបុរាណមក កូនខ្មែរមួយក្រុម បានបំផុសគំនិតថែរក្សាកេរ្តិ៍ដំណែលមួយនេះឡើង ដោយពួកគេបានច្នៃស្លឹកចេកយកមកធ្វើជាសម្លៀកបំពាក់ស្លៀកលើស្រ្តីខ្មែរម្នាក់ កំពុងអង្គុយវេចនំអន្សមយ៉ាងសមសួន ។ រូបភាពទាំងនោះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីមានគេយកទៅបង្ហោះលើបណ្ដាញសង្គម ដែលក្នុងនោះក៏មានការចែលរំលែកតៗគ្នាព្រោងព្រាត ជាមួយនឹងពាក្យលើកសរសើរនូវគំនិតច្នៃប្រឌិតមួយនេះយ៉ាងខ្លាំង ។

Related posts

Leave a Comment