យូរល្មមដែរតើ! បុរសដែលមើលងាយប្រាសាទអង្គរមិនមែនរបស់ខ្មែរ ត្រូវដាក់ពិន័យអោយឃុំខ្លួនក្នុងពន្ធនាគាររហូតដល់ទៅ….

គួររំលឹកថា ប្រជាពលរដ្ឋខ្មែរបានធ្វើការរិះគន់កប់ៗមាត់ ចំពោះបុរសម្នាក់ ដែលបានចេញវីដេអូនិយាយថា “ប្រាសាទអង្គរវត្តមិនមែនរបស់ខ្មែរទេ ឈប់ផុស ឈប់ស៊ែរលើកឡើងបែបនឹងទៀតទៅ” ដែលមួយមាត់នេះបានធ្វើឲ្យបេះដូងកូនខ្មែរគ្រប់រូប ពិតជាក្តៅក្រហាយ និងចង់ឃើញសមត្ថកិច្ចមានវិធានការលើបុរសនេះភ្លាមៗតែម្តង។

រហូតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បុរសខាងលើ លោកឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានអោយដឹងថា​ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានឃាត់ខ្លួន​ឈ្មោះ​ ញ៉ែល​ ធារី​ណា​ ដែលបានមើលងាយប្រជាពលរដ្ឋខ្មែរ និងប្រាសាទអង្គរ បានហើយ ។ ជាក់ស្តែងបុរសខាងលើ​ឈ្មោះ​ ញ៉ែល​ ធារី​ណា​ ត្រូវបានសម្រេចអោយជាប់ពន្ធនាគារខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ០៩ ខែមករា ឆ្នាំ២០២០ ពីបទ ញុះ​ញង់​​អោយមានការរើសអើងពូជសាសន៍៕.

Related posts

Leave a Comment